កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយពីឥទ្ធិពលរបស់សមាជិកទាំងបួនរបស់ក្រុមចម្រៀងនារី BLACKPINK ដែលទោះបីពួកគេបានចាកចេញពី ផលិតកម្ម YG ក្ដីក៏កេរ្តិ៍ឈ្មោះសមាជិកទាំងអស់នៅតែរក្សាភាពល្បាញល្បី ក្នុងនោះ Jisoo ជាបងស្រីធំនៅក្នុងក្រុមនៅតែបន្តភាពលេចធ្លោរបស់នាង។

Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jisoo បានចេញមកថតផ្សាយពាណិជ្ជកម្មឲ្យម៉ាក DIOR ដែលនាងជាអ្នកតំណាងសាកល ហើយឈុតសម្លៀកបំពាក់និងការតុបតែងខ្លួនរបស់នាង កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ព្រោះនាងបានស្លៀករ៉ូបអាវពណ៌ខ្មៅរឹបដៃវែង កក្អម គូជាមួយនឹងសំពត់ពណ៌ប្រផេះយ៉ាងស្រស់ស្អាត អ្វីដែលកាន់តែពិសេសនោះ Jisoo បានពាក់មួកប្រភេទ Beret ពណ៌ខ្មៅ ជាមួយនឹងការតុបតែងមុខបែបផ្កាឈូកៗ។

Jisoo 

បន្ទាប់ពីបានឃើញរូបភាពដែលនាងបង្ហោះហើយ អ្នកគាំទ្រក៏បានចូលមកសរសើរក៏ដូចជាបញ្ចេញមតិថា Jisoo ស្រស់ស្អាតសណាស់ពេលលេងស្ទាយ៍បែបអឺរ៉ុបៗបែបនេះ៕  

Jisoo 
Jisoo 
Jisoo 
រូបភាពថ្មី​​របស់ Jisoo 
រូបភាពថ្មី​​របស់ Jisoo 
រូបភាពថ្មី​​របស់ Jisoo 
រូបភាពថ្មី​​របស់ Jisoo 
រូបភាពថ្មី​​របស់ Jisoo 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]