កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែមានរឿងអាស្រូវជក់បារីអេឡិកត្រូនិកនៅក្នុងបន្ទប់ឯប្រទេសអ៊ីតាលី ប៉ុន្តែបន្ទាប់ពីនាងបានចេញមុខសុំទោសរួចមក គ្រប់យ៉ាងក៏បានស្ងប់ស្ងាត់ទៅវិញ ដោយក្នុងនោះគេបានឃើញនាងបានទៅដើរលេងនៅ Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកផងដែរ។
ដោយឡែកនាថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ Jennie បានបង្ហាញមុខជាសាធារណៈនៅកូរ៉េលើកដំបូងក្រោយមានរឿងអាស្រូវ ដោយម្ដងនេះនាងថែមទាំងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយបណ្ដើរគ្នាជាមួយនឹង តារាស្រី Suzy ។
ពួកគេបានដឹកដៃគ្នាចូលរួមកម្មវិធីសម្ពោធខ្សែភាពយន្ត "Revolver" ក្នុងឋានៈជាភ្ញៀវ VIP ដោយទាំង Jennie និង Suzy តែងខ្លួនធម្មតាៗ តែស្រស់ស្អាតនិងលេចធ្លោខ្លាំង។ ក្នុងនោះ Jennie បានស្លៀកខោខ្មៅ និងអាវខ្មៅវាលក្លៀកបែបរលុងៗ ជាមួយនឹងមួកពណ៌ខ្មៅ បិទបាំងផ្ទៃមុខនាងពាក់កណ្ដាល ហើយ Suzy វិញបានតែងខ្លួនពណ៌សមួយឈុតគឺខោខោប៊យស អាវកាក់តូចពណ៌ស ពាក់ពីលើដោយអាវក្រៅពណ៌សមួយទៀត ដោយបញ្ចេញក្បាលពោះរាបស្មើផងដែរ។
បន្ទាប់ពីឃើញ Jennie និង Suzy នៅជាមួយគ្នាបែបនេះ អ្នកគាំទ្របានលាន់មាត់ភ្ញាក់ផ្អើល បែបមិននឹកស្មានថាតារាទាំងពីរស្គាល់គ្នា ហើយចេញមកបណ្ដើរគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]