កម្សាន្ត៖ អាចនិយាយបានថា សម្រាប់អ្នកបង្កើតមាតិកាដ៏ល្បី ជា ស្រីនា តែងតែទទួលបានការស្រលាញ់ ចូលចិត្តនិងតាមដាន រាល់សកម្មភាពដែលនាងបានបង្ហាញឡើងនៅលើបណ្ដាញសង្គម ជាពិសេស បន្ទាប់ពីបានរៀបការយ៉ាងមានក្ដីសុខ ជាមួយនឹងស្វាមី លោក ហេង វិសាល ដែលធ្វើឲ្យគ្រប់គ្នាចង់ឃើញពីសកម្មភាពរបស់អ្នកទាំងពីរ ផងដែរ។
ដោយឡែក ថ្មីៗនេះ ស្រីនា បានបង្ហាញនូវរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ជាមួយនឹងស្វាមី លោក ហេង វិសាល ដែលបានមកជាមួយនឹងការតុបតែងឈុតបុរាណទាំងគូតែម្ដង ថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត សមសួន ទៀតផង។
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ដែលបានឃើញរូបភាពរបស់អ្នកទាំងពីរហើយនោះ ក៏បានចូលមកសរសើរពីភាពស្រស់ស្អាត និងសុភមង្គលរបស់ពួកគេ បន្ទាប់ពីបានសាងគ្រួសារជាមួយគ្នា រយៈពេលប៉ុន្មានខែមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]