អាមេរិក៖ យោងតាមប្រភពផ្ទៃក្នុងពីមិត្តភក្តិ បានទម្លាយមកថា តារាចម្រៀងផបស្រីល្បីល្បាញ Jennifer Lopez នឹងដាក់ពាក្យបណ្ដឹងលែងលះស្វាមី Ben Affleck នាពេលឆាប់ៗខាងមុខនេះ ក្រោយរៀបការបានតែពីរឆ្នាំ។
ដំណឹងនេះបានខ្ជរខ្ជាយឡើងក្រោយគេឃើញថា តារាចម្រៀងស្រីរូបនេះបានប្រារព្ធពិធីខួបកំណើតជាមួយតែមិត្តភក្តិដោយពុំមានវត្តមានស្វាមីនោះឡើយ ស្របពេលលោក Ben Affleck ក៏បានចេញទៅស្នាក់នៅខាងក្រៅដែរ។ លើសពីនេះទៅទៀតផ្ទះដែលពួកគេចាយលុយទិញរួមគ្នានោះក៏ត្រូវបានដាក់លក់បណ្ដើរៗហើយដែរក្នុងតម្លៃ ៦៨លានដុល្លារ។
ប្រភពបានបន្តទៀតថា ឯកសារទាំងអស់បានធ្វើឡើងរួចរាល់អស់ហើយ នៅតែដាក់ស្នើជាផ្លូវការ ដែលពួកគេសម្រេចចិត្តលែងលះគឺដោយសារតែ មិនអាចរកផ្លូវផ្សះផ្សាគ្នាបាន បើទោះបីជាពួកគេព្យាយាមនិយាយជាមួយគ្នាហើយក៏ដោយ។
អ្នកទាំងពីរត្រូវគេថតថាបានបណ្ដើរគ្នាកាលពីថ្ងៃទី៣០ខែមីនាកន្លងទៅ ដែកជារូបភាពចុងក្រោយមុនដំណឹងចចាមអារ៉ាមលែងលះបានផ្ទុះឡើង តែយ៉ាងណាមិញ ទាំង Jennifer Lopez និង Ben Affleck ពុំទាន់មានការប្រកាសផ្លូវការទាក់ទងនឹងការលែងលះនោះឡើយ៕
ប្រភព៖: dailymail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]