បរទេស៖ ថ្មីៗនេះ តារារ៉េបស្រី Cardi B ត្រូវបានគេរាយការណ៍ឲ្យដឹងថា រូបនាងទើបតែដាក់ពាក្យសុំលែងលះ ពីតារារ៉េប Offset បន្ទាប់ពី រៀបការជាមួយគ្នា បានរយៈពេល ៧ ឆ្នាំ ហើយខណៈនឹងរៀបចំ សម្រាលកូនទីបីរបស់ខ្លួន។
នៅថ្ងៃទី ១ ខែសីហា កន្លងទៅ អ្នកតំណាងម្នាក់ បានបញ្ជាក់ទៅកាន់សារព័ត៌មាន People ថា តារាស្រី Cardi B បានដាក់ញត្តិទៅតុលាការមួយថ្ងៃមុន ដោយបញ្ចប់អាពាហ៍ពិពាហ៍របស់នាង ជាមួយនឹង Offset ។ អ្នកតំណាងរូបនេះ បានបន្តថា តារាចម្រៀងរូបនេះ បានសម្រេចចិត្តលែងលះ មិនមែនដោយសារតែពាក្យចចាមអារ៉ាម ពីចំណងស្នេហ៍របស់ស្វាមី នោះទេ ប៉ុន្តែដោយសារតែពួកគេ បានបែកគ្នាយូរមកហើយ។
មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រភព PageSix តារាស្រី Cardi B កំពុងស្នើសុំការមើលថែកូនពីរនាក់របស់នាង គឺ Kulture Kiari អាយុ ៦ ឆ្នាំ និង Wave Set អាយុ ២ ឆ្នាំកន្លះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]