បរទេស៖ តារា​ចម្រៀងស្រី Britney Spears ត្រូវបានគេរាយការណ៍ថា បានចេញមកកម្សាន្ត ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជាមួយ​អតីត​មេផ្ទះ Paul Soliz និងត្រូវបានគេស្គាល់ថាជា អតីតគូស្នេហ៍របស់តារាស្រីរូបនេះ ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី ​នាងបាន​និយាយ​ថា ​នាង​បាន​បញ្ចប់​ទំនាក់ទំនងនឹងគ្នា។

Britney Spears 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅល្ងាចថ្ងៃទី ៣០ ខែកក្កដា តារាស្រី Britney ត្រូវបានគេឃើញថា បានចាកចេញពីភោជនីយដ្ឋានដ៏ល្បីល្បាញមួយនៅ Malibu ។ ខណៈដែលប្រភពព័ត៌មាន បានរាយការណ៍ថា អមជាមួយតារាចម្រៀងស្រីរូបនេះគឺមាន លោក Paul Soliz និងក្រុមគ្រួសារ ហើយពួកគេ ពិតជាមាន​អារម្មណ៍​រីករាយ ក្រោយពីញ៉ាំ​អាហារ​ពេល​ល្ងាច ហើយបន្ទាប់មក Paul Soliz បានបើកឡានជូន Britney ទៅផ្ទះ។

Britney Spears និង Paul Soliz

ជាមួយគ្នានេះដែរ ការចេញមកបង្ហាញខ្លួនលើកនេះ តារាស្រី Britney បាន​ពាក់​អាវ​ផ្កា​ពណ៌​ស្វាយ និង​ខោ​ខ្លី​ពណ៌​ស ខណៈដែលរូបនាង ហាក់​ចង់​គេច​ពី​ការ​ចាប់​អារម្មណ៍​ នៅពេល​ពាក់​មួក និង​វ៉ែនតា​ការពារ​ថ្ងៃ។ ចំំណែកឯ Paul បានជ្រើសរើសអាវយឺតពណ៌ស អាវក្រៅពណ៌ខៀវលាយពណ៌ស ជាមួយនឹងខោខូវប៊យ និងស្បែកជើងប៉ាតា។

កាលពីដើមខែកក្កដា Britney បានបង្ហោះនៅលើ Instagram បញ្ជាក់ថា នាងនៅលីវហើយ។ ហើយនៅពេលមុននេះ នៅក្នុងការបង្ហោះនៅលើ Instagram Story តារាប៉ុបរូបនេះ បានចោទប្រកាន់ Paul Soliz ថា បានទាញយកប្រយោជន៍ពីនាង ដោយលួចលាក់សហការជាមួយអ្នកថតរូប ដើម្បីថតរូបពួកគេជាច្រើនដង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears 
Britney Spears 
Britney Spears 
Britney Spears 
 Paul Soliz
Britney Spears និង Paul Soliz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]