នៅថ្ងៃទី ៥សីហាឆ្នាំ២០២៤ ស្អែកនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាប្រវិត្តសាស្ត្ររបស់ប្រទេសកម្ពុជា។
ពិធីនេះនឹងរៀបចំឡើងនៅចំណុចប្រសព្វរវាងព្រែកតាកែវ និងទន្លេមេគង្គ ដែលស្ថិតក្នុងភូមិសាស្រ្តភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីនោះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចធិបតីហ៊ុ៊ន ម៉ាណែត នាយករដ្ឋមន្ត្រីដោយមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ មន្ត្រីរាជការ. រដ្ឋាបាលរាជធានីខេត្តទូទាំងប្រទេស ដែលបានកំណត់១ម៉ឺននាក់។
តាមការគ្រោងទុក នៅវេលាកំណត់ម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៥សីហា សម្តេចធិបតីហ៊ុ៊ន ម៉ាណែតនឹងចុចប៊ូតុងសម្ភោធការដ្ឋាន ខណៈនៅតាមក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន សាលារៀន ទីវត្តអារ៉ាម នឹងមានការទូងស្គរ។ នៅពេលរាត្រីនឹងមានការបណ្តែតប្រទីបនៅតាមដងទន្លេក្បែរទីតាំងបើកការដ្ឋាននោះ។
រដ្ឋបាលខេត្តកណ្តាលដែលជាម្ចាស់ភូមិសាស្ត្រចាប់ផ្តើមព្រែកជីកនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់។
ចំណែកឯរដ្ឋបាលខេត្តកែបដែលជាម្ចាស់ភូមិសាស្ត្រចុងបញ្ចប់ព្រែកជីកនឹងមានរៀបចំការប្រគុំតន្ត្រី រយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែសីហា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណីមាត់ព្រែកកំពង់បាយ ក្រុងកំពត ខេត្តកំពត (បរិវេណរូបសំណាកអង្គឌួង)។
ហើយកម្មវិធី អុចកាំជ្រួច នឹងធ្វើឡើងនៅរាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០ នាទី នៅបរិវេណមាត់ព្រែក កំពង់បាយ(មុខសាលាខេត្តកំពត) ព្រមទាំងរៀបចំកម្មវិធីរាំលេងកម្សាន្ត នៅបរិវេណរូបសេះសមុទ្របាញ់ទឹក ក្រុងកំពត ខេត្តកំពត។
ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការរៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខ ចំនួន២លើកដែលលើកទី១ គឺនៅម៉ោង៧និង២០នាទីនិងលើកទី២ គឺនៅម៉ោង៩និង៩នាទី។
ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺបុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួលទៀតផង៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]