កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ពិតជាមានជីវិតក្រៅឆាកដ៏ហ៊ឺហារ ដោយជារឿយៗ នាងតែងតែប្រើប្រាស់របស់របរប្រណីត និងបានចូលរួមកម្មវិធីដើរម៉ូតនានា។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Lisa បានបង្ហោះរូបភាពជាច្រើនក្នុងគណនីបណ្ដាញសង្គម Instagram ពីដំណើរកម្សាន្តរបស់អ្នកនាងនៅអឺរ៉ុប ដែលក្នុងនោះនាងបានបង្ហាញកាបូប Louis Vuitton ដែលនាងជាអ្នកតំណាងសាកលថ្មីផងដែរ។ យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ ពុំមែនកាបូបនាងនោះឡើយគឺបែរជាផ្លិតពណ៌លឿង ដែលនាងបានបង្ហាញទៅវិញដោយផ្លិតនោះ ច្នៃយ៉ាងពិសេសដាក់ឈ្មោះនាង "LALISA" បន្តកន្ទុយគ្នាចុះក្រោម នៅផ្នែកខាងកៀននៃផ្លិត។

Lisa ជាមួយ​​ផ្លិត 
Lisa ជាមួយ​​ផ្លិត 

អ្វីដែលកាន់តែពិសេសនោះ ផ្លិតនេះបានដាំពេជ្រចំនួន ២២គ្រាប់ ដែលមួយគ្រាប់មានទម្ងន់ ០.៦៧ ការ៉ាត់ ដោយ Lisa បានធ្វើចេញជារូបផ្កាយយ៉ាងស្រស់ស្អាតដែលនេះជាផ្លិតមកពីម៉ាក S by Salanitro ដែលផលិតឡើងនៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដោយតម្លៃចាប់ពី ៤៤៩០ដុល្លារឡើងទៀតផង។ ភ្លាមៗបន្ទាប់ពីបានដឹងតម្លៃផ្លិតនោះ អ្នកគាំទ្រ Lisa មានការស្ញើចជាខ្លាំង ព្រោះជីវិតតារាស្រីម្នាក់នេះបង្ហាញពីប្រណីតភាពគ្រប់យ៉ាង៕  

Lisa ជាមួយ​​ផ្លិត 
Lisa ជាមួយ​​ផ្លិត 
​​ផ្លិត 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]