កូរ៉េខាងត្បូង៖ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារា KPOP ស្រីម្នាក់ឈ្មោះ Kotoko មកពីក្រុម UNIS ជាក្រុមចម្រៀងនារីថ្មី ទើបលេចមុខមិនបានប៉ុន្មាន បានដួលសន្លប់នៅលើឆាកចម្រៀងស្ដែងៗ។
នាថ្ងៃទី៣ខែសីហាកន្លងទៅនេះ ខាងផលិតកម្ម F&F បានបញ្ជាក់ឲ្យដឹងថា Kotoko ពិតជាបានដួលសន្លប់ពិតមែនអំឡុងពេលសម្ដែងក្នុងកម្មវិធី Midsummer Night's Cultural Festival : Mini K-POP Concert" ឆ្នាំ២០២៤ ហើយបន្ទាប់ពីសមាជិករូបនេះបានសន្លប់ ការសម្ដែងក៏ត្រូវផ្អាក។
ភ្លាមៗបន្ទាប់ពីហេតុការណ៍គួរឲ្យតក់ស្លុតនោះបានកើតឡើង Kotoko ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ ហើយពេលនេះនាងកំពុងសម្រាកនៅមន្ទីរពេទ្យ៕
ប្រភព៖: soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]