កម្ពុជា៖ ជឿជាក់ថាប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់  ពេជ្រ សោភា ដែលជាតារាចម្រៀងដ៏មានទេពកោសល្យ ក៏ដូចជារៀមច្បងម្នាក់ក្នុងវិស័យសិល្បៈ ដែលបានឈរជើងក្នុងវិស័យនេះរាប់ឆ្នាំមកហើយ។

ពេជ្រ សោភា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីបទពិសោធន៍ជោគជាំក្នុងការបង្ហើរសំនៀង ព្រមទាំងការបញ្ចេញក្បាច់រាំ តារាចម្រៀង​​​ស្រីរូបនេះក៏ចូលចិត្តបង្ហោះរូបភាពស្អាតៗជូនដល់អ្នកគាំទ្របានមើលផងដែរ ហើយរូបភាពដែលនាងបានបង្ហោះសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

 ពេជ្រ សោភា 

ជាក់ស្ដែង រូបភាពថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ ដោយសារសម្រស់របស់នាងក្នុងឈុតពណ៌ស បែបអាវវាលក្លៀកពណ៌ស មានបូចំកណ្ដាលយ៉ាងស្រស់ស្អាត គូជាមួយនឹងសំពត់ត្រឹមពាក់កណ្ដាលភ្លៅ មើលទៅដូចជាយុវវ័យ បូកផ្សំជាមួយនឹងការផាត់មុខបែបខ្ចីឃ្យូត ពណ៌ផ្កាឈូក និងសក់ពណ៌រាងត្នោតទៀតនោះ ធ្វើឲ្យមើលទៅដូចជាតុក្កតាដ៏ស្រស់ស្អាត មើលពីប្លង់ណាក៏ល្អឥតខ្ចោះ។

ពេជ្រ សោភា

តារាចម្រៀង​​​ស្រីរូបនេះបានសរសេរនៅលើការបង្ហោះនោះថា "សួរត្រង់ស្អាតអត់?នឹងពេជ្រ សោភា តើ អាយុគាត់ទើបតែ40ឆ្នាំទេ" ដែលសឹងតែមិនគួរឲ្យជឿថា អ្នកនាងស្រស់ស្អាតខ្លាំង៕

រូបភាព​​​ថ្មីរបស់ ពេជ្រ សោភា
រូបភាព​​​ថ្មីរបស់ ពេជ្រ សោភា
រូបភាព​​​ថ្មីរបស់ ពេជ្រ សោភា
រូបភាព​​​ថ្មីរបស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]