ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូលើប្រព័ន្ធបណ្តាញសង្គមក្នុងនោះផងដែរមានការសហការចូលរួមពីក្រុមហ៊ុន vivo ដើម្បីសម្រួលដល់ ផលិតមាតិការ្នុងការផលិតវីដេអូដោយប្រើប្រាស់ vivo ស្មាតហ្វូនដោយមានដំណើរការរលូនដោយបន្ទះឈីបល្អ និងកាមេរ៉ាច្បាស់ល្អ ជាមួយនឹងកម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា «metfone STARS» ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសាលអ៊ីអនម៉លជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីដែលមានការចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោ គាំទ្រ និងផ្តល់កម្លាំងចិត្ត រហូតបានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ គ្រងពាន metfone STARS។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី « metfone STARS » ផ្តើមពីបេក្ខជនដាក់ពាក្យប្រលងរាប់ពាន់នាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូលមកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសា៣ជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ និងប្រធានបទការផ្សព្វផ្សាយពីសេវាកម្ម ផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន និងការឆ្លើយសំណួរពីចំណេះដឹងទូទៅ។

រូបភាព

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ជាអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង​ ដែលកម្មវិធី metfone STARS ជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជាមួយនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូនសម្រេចគោលបំណងបានហើយ ដែលនេះរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គមជាតិ ជាមួយ មិត្តហ្វូន កាន់តែជិតស្និទ្ធ”។

រូបភាព

ការប្រកួតប្រព្រឹត្តទៅដោយភាពសុក្រឹត និងយុតិ្តធម៌ក្នុងការវិនិច្ឆ័យដាក់ពិន្ទុពីគណៈកម្មការទាំង ៥ រូប ដែលក្នុងនោះមានគណៈកម្មការគោលទាំង៣ដួង គឺ លោក រៀនថត លោក រ៉េននី ដារ៉ា និងអ្នកនាង ដាដាវ រួមជាមួយគណៈកម្មការពិសេស អ្នកនាង ម៉ៃ ព្រមទាំងគណៈកម្មការកិត្តិយស លោក អ៊ុក ជីបផល អ្នកតំណាងក្រុមហ៊ុន មិត្តហ្វូន ក្រោមលក្ខខណ្ឌដាក់ពិន្ទុផ្តោតលើគុណភាពខ្លឹមសារ បច្ចេកទេស និងភាពច្នៃប្រឌិត ដែលស្នាដៃមាតិកាវីដេអូរបស់បេក្ខជនឆ្នើមទាំង ១០គួរឱ្យសរសើរ។ 

រូបភាព

ទីបំផុតម្ចាស់ពានជ័យលាភីលេខ ១ metfone STARS បានទៅលើបេក្ខជនឈ្មោះ ហារី ប៊យ អាយុ 28 ឆ្នាំរស់នៅរាជធានីភ្នំពេញ ដែលជាយុវជនម្នាក់ពោរពេញដោយសមត្ថភាព និងទេពកោសល្យលេចធ្លោជាងគេ ក្នុងជំនាញផលិតមាតិកាវីដេអូ ហើយក្នុងមួយវគ្គៗ បេក្ខជន ហារី ប៊យ បានខំប្រឹងប្រែងបង្កើតស្នាដៃគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញពិន្ទុច្រើនៗពីគណៈកម្មការជានិច្ច និងទទួលបានការគាំទ្រពីអ្នកចូលរួមយ៉ាងច្រើន ដែលក្នុងពេលប្រកាសពានជ័យលាភី បេក្ខជនហារី ប៊យ ពិតជាបង្ហាញភាពរំភើប និងសប្បាយចិត្តខ្លាំងដែលលោកអាចយកឈ្នះជា Top ១ metfone STARS នារដូវកាលទី១ នេះ។ 

រូបភាព

ក្នុងនោះ ម្ចាស់ជ័យលាភី ហារី ប៊យ ក៏បានផ្តាំផ្ញើដល់យុវវ័យក្មេងៗ ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញផលិតមាតិកាល្បីៗ ត្រូវតែចាប់ផ្តើមខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍជំនាញ ក្រេបយកបទពិសោធជុំវិញខ្លួន និងបើមានឱកាសសូមដាក់ពាក្យចូលរួមប្រកួតនារដូវកាលថ្មី ព្រោះ metfone STARS បីដូចជាថ្នាលបណ្តុះបណ្តាលជំនាញ និងផ្តល់បទពិសោធដ៏មានតម្លៃ ដល់បេក្ខជនគ្រប់រូប ក៏ដូចជារូបខ្ញុំផងដែរ។

រូបភាព

គួរបញ្ជាក់ថា

⦁ ម្ចាស់ពានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី metfone STARS និងទឹកប្រាក់រង្វាន់ ២០ លានរៀល ទូរសព្ទដៃ vivo Y27s មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនដែលមានទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេលពេញ១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

⦁ ម្ចាស់ជ័យលាភី លេខ២ ទទួលបាន ទឹកប្រាក់រង្វាន់ ១០ លានរៀល

⦁ ម្ចាស់ជ័យលាភី លេខ៣ ទទួលបាន ទឹកប្រាក់រង្វាន់ ៤ លានរៀល

រូបភាព

រួមជាមួយ ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។

រូបភាព

⦁ បេក្ខជនឆ្នើមទាំង ៧ រូបផ្សេងទៀត នឹងទទួលបាន ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ 30GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]