កម្សាន្ត៖ តារាសម្ដែងស្រី Barbie Hsu និងកូនទាំងពីរ ត្រូវបានគេរាយការណ៍ថា បានស្នាក់នៅសណ្ឋាគារ កំឡុងពេលទៅប្រទេសកូរ៉េ ដើម្បីសម្រាក និងទៅលេងគ្រួសារស្វាមី។
បើយោងតាមប្រភព Sohu បានឲ្យដឹងថា ពេលត្រឡប់មកប្រទេសកូរ៉េលើកនេះ លោក DJ Koo និង ភរិយា Barbie Hsu បានជួលបន្ទប់សណ្ឋាគារមួយកន្លែង ដើម្បីស្នាក់នៅ ជំនួសការស្នាក់នៅ ផ្ទះវីឡាមាត់ទន្លេរបស់គ្រួសារខាងប្រុស។ មិនត្រឹមតែប៉ុណ្ណោះ សណ្ឋាគារលំដាប់ផ្កាយ ៥ដែលគូស្វាមីភរិយានេះ បានជួល មានទីតាំងនៅតំបន់ថ្លៃៗនៃទីក្រុងសេអ៊ូល ដែលតម្លៃជួល គឺប្រហែលជាង ៣០០ ដុល្លារក្នុងមួយយប់ ដែលជាប្រភេទបន្ទប់ថោកបំផុត ហើយ នៅលើទំព័រផ្ទាល់ខ្លួន លោក DJ Koo ក៏បានបង្ហោះរូបថត ចូលនៅបន្ទប់សណ្ឋាគារ ទៀតផង។
យ៉ាងណាមិញ ការដែល តារាស្រី Barbie Hsu និងកូនទាំងពីរស្នាក់នៅក្នុងសណ្ឋាគារមួយ ពេលទៅលេងប្រទេសកូរ៉េ ដើម្បីសួរសុខទុក្ខគ្រួសារស្វាមីរបស់នាង បានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ទស្សនិកជនជាច្រើន បាននិយាយថា តារាស្រីរូបនេះ ហាក់ដូចរស់នៅឆ្ងាយពីគ្រួសារប្តី ឯខ្លះទៀតថា ធ្វើដំណើរជាមួយកូន២នាក់ ដូច្នេះការស្នាក់នៅផ្ទះ លោក DJ Koo ហាក់បីដូចជា មិនមានភាពងាយស្រួល ផងដែរ។
យោងតាម Sinchew អាពាហ៍ពិពាហ៍របស់ Barbie Hsu និង DJ Koo មានភាពស្ងប់ស្ងាត់ និងសាមញ្ញ ខណៈដែលអ្នកទាំងពីរ តែងតែទៅដើរលេងជាមួយគ្នាជាញឹកញាប់ ហើយតារាស្រីរូបនេះ ស្ទើរតែមិនបង្ហាញខ្លួននៅមុខប្រព័ន្ធផ្សព្វផ្សាយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]