កម្សាន្ត៖ ប្រិយមិត្តដែលស្នេហាវិស័យចម្រៀង KPOP កូរ៉េខាងត្បូងប្រាកដជាបានស្គាល់ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ហើយ ដោយក្រោយចាកចេញពីផលិតកម្ម YG មក នាងបានបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា LLOUD ។

Lisa និង Rosalia
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កាលពីខែមុន Lisa ក៏បានបញ្ចេញបទចម្រៀងថ្មីដំបូងក្រោមស្លាកផលិតកម្មនាងមានឈ្មោះថា "ROCKSTAR" ហើយឥឡូវនេះ នាងក៏ត្រៀមនឹងចេញមកអង្រួនអារម្មណ៍អ្នកគាំទ្រជាមួយនឹងបទចម្រៀងថ្មីមួយទៀតមានចំណងជើងថា "New Woman" ដែលច្រៀងរួមជាមួយតារាចម្រៀង Rosalia។

Lisa និង Rosalia

បទ «New Woman» នេះនឹងចេញជាផ្លូវការនាថ្ងៃទី១៦ខែសីហាខាងមុខនេះ ដែលរូបភាព Teaser បានចេញមកហើយគឺ Lisa បានតុបតែងខ្លួនឡើងប្លែកគឺ សក់រួញ ពាក់វ៉ែនតាធំៗ មើលទៅ Vibe បែបជនជាតិអាមេរិកឡាទីនទៀតផង៕

Lisa និង Rosalia
Lisa និង Rosalia
រូបភាព​​​ពីបទ​​​ថ្មីរបស់ Lisa និង Rosalia

ប្រភព៖: soompi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]