បរទេស៖ តារាសម្ដែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថាជាស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez ហាក់បានបង្ហាញពីស្ទាយ៍ថ្មីប្លែក ជាមួយនឹងម៉ូដសក់ កោរទាំងសងខាង ពេលជិះម៉ូតូចេញទៅតាមផ្លូវ។

 Ben Affleck
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព Dailymail បានរៀបរាប់ថា តារាសម្តែងប្រុស លោក Ben Affleck ដែលមានវ័យជិតឈានចូល ៥២ ឆ្នាំ មានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលរូបលោកបានចាកចេញពីផ្ទះ ជាមួយនឹងរូបរាងថ្មី។ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញស្ទាយ៍កាត់សក់ មើលទៅបែបវ័យក្មេង ជាមួយនឹងការតុបតែងខ្លួន ពាក់អាវយឺត អាវស្បែក ខោខូវប៊យតឹង និងវ៉ែនតា បន្ទាប់​មក​ ក៏បាន​ជិះ​ម៉ូតូ​ពណ៌​ខៀវ ពាក់​មួក​សុវត្ថិភាព ជិះ​ចេញ​ទៅ​តាម​ផ្លូវ។ ហើយការ​ផ្លាស់​ប្តូរ​របស់ Ben Affleck នេះ ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ការ​ចាប់​ផ្តើម​ថ្មី ទៀតផង។ 

 Ben Affleck

តារាសម្ដែងប្រុសរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ផងដែរ ដោយសារតែ រូបលោកបានដោះចិញ្ចៀនអាពាហ៍ពិពាហ៍របស់ខ្លួន។ ខណៈដែល ភរិយារបស់លោក គឺតារាចម្រៀង Jennifer Lopez ក៏មិនបានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាង នៅពេលដែលបានបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយនាងបានប្តូរចិញ្ចៀនរបស់នាង ទៅដៃខាងស្តាំវិញ។ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Ben Affleck
Jennifer Lopez
Jennifer Lopez
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
 Ben Affleck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]