បរទេស៖ តារាសម្តែងដ៏ល្បីវ័យ ៤៩ ឆ្នាំ លោក Leonardo DiCaprio និងគូស្នេហ៍ ដែលជាតារាម៉ូដែលវ័យ ២៦ ឆ្នាំ Vittoria Ceretti បានបង្ហាញពីភាពរីករាយវិស្សមកាល រដូវក្តៅនៅ Sardinia ប្រទេសអ៊ីតាលី។

 Leonardo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពដែលបានបង្ហាញឡើង លោក Leonardo DiCaprio ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មិន​បានពាក់​អាវ បង្ហាញខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​ ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន នៅ​លើ​ទូក​មួយ ​កាល​ពី​ថ្ងៃ​សៅរ៍ ទី ៣ ខែ​សីហាកន្លងទៅ។

ចំណែក​ឯ គូស្នេហ៍របស់ តារាប្រុសរូបនេះ Vittoria Ceretti បង្ហាញខ្លួន រុំសក់របស់នាងយ៉ាងស្អាត ស្លៀកឈុតប៊ីគីនី ហើយរៀបចំខ្លួនទៅហែលទឹក។ ជាមួយនឹងឈុត​ប៊ីគីនី​មួយនេះ គូស្នេហ៍របស់ Leonardo បាន​បង្ហាញ​រាង​ដ៏​ទាក់ទាញ និង​ជើង​វែងស្អាតគួរឲ្យចាប់អារម្មណ៍ ទៀតផង។

 Leonardo និងគូស្នេហ៍

គួររំឮកផងដែរថា លោក Leonardo បានណាត់ជួប Vittoria តាំងពីរដូវក្តៅមុន នៅពេលដែលនាងមានអាយុ ២៥ ឆ្នាំ ហើយតារា​មួយ​គូ​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ច្រើន​កន្លែង​ជាមួយ​គ្នា ផងដែរ៕

ប្រភព៖​ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Leonardo និងគូស្នេហ៍
 Leonardo
 Leonardo
 Leonardo
 Leonardo
 Leonardo និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]