កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមចម្រៀងនារី 2NE1 បានប្រកាសវិលត្រឡប់មកវិញ ជាមួយនឹងការប្រគុំតន្ត្រីពិសេស សម្រាប់អ្នកគាំទ្រមកពីជុំវិញពិភពលោក។

2NE1 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានការរំភើបនិងរីករាយជាខ្លាំង ខណៈដែលសមាជិកទាំងអស់មាន CL,Minzy, Sandara និង Park Bom សុទ្ធតែវិលត្រឡប់មកផលិតកម្ម YG ដើម្បីហ្វឹកហាត់ ត្រៀមបម្រើអារម្មណ៍ទស្សនិកជន។

2NE1 

យ៉ាងណាមិញ ថ្មីៗនេះ Minzy បានបង្ហោះវីដេអូខ្លីមួយចែកជូនអ្នកគាំទ្រពីសកម្មភាពរបស់នាងកំពុងនៅក្នុងបន្ទប់ហាត់សមហើយ សុខៗ Park Bom បានដើរប្រុងនឹងកាត់ Minzy ទៅតែឈប់វិញ ហើយថយចេញពីកាំមេរ៉ា។

ការប្រគុំ​​​តន្ត្រី 2NE1 
ការប្រគុំ​​​តន្ត្រី 2NE1 

តែទោះយ៉ាងណា អ្នកគាំទ្របានកត់សម្គាល់ឃើញថា Park Bom ពិតជាមានរូបរាងស្គមជាងមុនមែនទែន មើលទៅស្រឡៅស្រឡូនស្អាតដូចកាលនាងនៅរួមក្រុម 2NE1 កាលពីមុន ដែលធ្វើឲ្យអ្នកគាំទ្រមានការសាទរ រីករាយដែលនាងយកចិត្តទុកដាក់លើការហ្វឹកហាត់រហូតស្រកគីឡូបែបនេះ៕

Park Bom នាពេលថ្មីៗ​​នេះ 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]