កម្សាន្ត៖ អាចនិយាយបានថា ក្រៅពីការងារសិល្បៈហើយនោះ សម្រាប់តារាសម្ដែង និងជាពិធីការិនីដ៏ល្បី អ្នកនាង ស៊ឹម សូលិកា នៅតែធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍រាល់ការបង្ហាញខ្លួន ជាមួយនឹងការតុបតែងស្អាតៗស៊ីវីល័យ ជាពិសេស ក្រោយពីអ្នកនាងបានសម្រាលកូនរួច តែម្ដង។

ថ្មីៗនេះដែរ ពិធីការិនី អ្នកនាង ស៊ឹម សូលិកា មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយបានចេញមកបង្ហាញរូបភាពថ្មីៗរបស់ខ្លួន ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភា ក្នុងឈុតពណ៌ខៀវ និងបានបង្ហាញសម្រស់ស្អាតផូរផង់ ក្មេងជាងវ័យ ទៀតផង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញហើយ ហ្វេនៗជាច្រើន ក៏បានចូលមកបង្ហាញពីការពេញចិត្ត និងសរសើរចំពោះសម្រស់របស់ ពិធីការិនីរូបនេះ ដែលនៅមានភាពស្រស់់ស្អាត ខណៈដែលមានវ័យជាង ៤០ ឆ្នាំទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]