ថៃ៖ ដូចដែលបានដឹងហើយថា កាលពីដើមខែកក្កដាកន្លងទៅ តារាសម្ដែងប្រុស លោក Nine Naphat បានធ្វើសន្និសីទកាសែត បញ្ជាក់ពី ការបញ្ចប់ចំណងស្នេហ៍ជាមួយនឹង អតីតមិត្តស្រី Baifern ដែលបង្កឱ្យមហាជនមានការភ្ញាក់ផ្អើល ហើយមួយរយៈចុងក្រោយនេះ ស្ថានភាពរបស់ Nine ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។

ថ្មីៗនេះ តារាប្រុសរូបនេះ បានចូលរួមកម្មវិធីថតកុនមួយ ដែលការបង្ហាញខ្លួនរបស់លោក បានទាក់ទាញការចាប់អារម្មណ៍ ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជន។ នៅក្នុងរូបរាងដ៏កម្រ ក្រោយពេលបែកបាក់ស្នេហា Nine ត្រូវបានគេកត់សម្គាល់ឃើញថា មានសភាពស្លេកស្លាំង និងស្គមជាងមុន ដែលធ្វើឱ្យអ្នកជុំវិញខ្លួនព្រួយបារម្ភ។

តែទោះជាយ៉ាងណា នៅពេលចែករំលែកជាមួយសារព័ត៌មាន តារាប្រុសរូបនេះ ក៏បានសារភាពថា ខ្លួនបានស្រកទម្ងន់ថ្មីៗនេះ។ ហើយរូបលោក ក៏បានបដិសេធភ្លាមៗ នៅពេលអ្នកសារព័ត៌មាន លើកឡើងពីមូលហេតុមកពីស្នេហាបរាជ័យជាមួយ Baifern ដោយបានប្រាប់ថា «ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំស្រកទម្ងន់ច្រើនដែរ ប៉ុន្តែខ្ញុំមិនមែនស្គម ព្រោះជីវិតផ្ទាល់ខ្លួននោះទេ។ ថ្មីៗនេះ ខ្ញុំកំពុងសម្រកទម្ងន់ ដើម្បីរៀបចំគម្រោងថ្មីនៅចុងឆ្នាំនេះ»។
យោងតាមលោក Nine Naphat បានឲ្យដឹងថា បច្ចុប្បន្ននេះ លោកបានជម្នះភាពសោកសៅ នៃចំណងស្នេហ៍ដែលបែកបាក់បានខ្លះហើយ ហើយកំពុងតែស្ថិតក្នុងអារម្មណ៍រីករាយកាន់តែខ្លាំង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាសម្ដែងរូបនេះ ក៏បាននិយាយថា ខ្លួន និង Baifern បានផ្ដាច់ទំនាក់ទំនងស្នេហាគ្នាទាំងស្រុង ពួកគេលែងជួបនិងទាក់ទងគ្នាទៀតហើយ។ ការលាតត្រដាងរបស់ Nine បានបង្ហាញថា ទាំងលោក និង Baifern បានសម្រេចចិត្តថា បែកគ្នា និងមិនវិលត្រឡប់មកត្រូវរ៉ូវគ្នាម្តងទៀតទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]