កម្សាន្ត៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Song Hye Kyo បានធ្វើឱ្យមហាជនចាប់អារម្មណ៍ ជាមួយនឹងស្ទីលថ្មីដ៏ប្រណីត និងប្លែកភ្នែក របស់នាង នៅពេលបានមកចូលរួមកម្មវិធីមួយ កាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះ។
ជាមួយគ្នានេះដែរ តារាសម្ដែងស្រី Song Hye Kyo បានទៅហុងកុង ដើម្បីចូលរួមសកម្មភាពរបស់ម៉ាកល្បីមួយ ដែលនាងជាតំណាងនាពេលបច្ចុប្បន្ន។ តារាសម្ដែងស្រីរូបនេះ បានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់របស់ម៉ាកយីហោ និងកាបូបដៃ ពេលបង្ហាញខ្លួនលើកម្រាលព្រំក្រហម។ ជាពិសេស នាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងវ័យ ៤៣ឆ្នាំ តារាសម្ដែងស្រី Song Hye Kyo ទទួលបានការសរសើរជាច្រើន ចំពោះសម្រស់របស់នាង ពីភាពស្រស់ស្អាត និងការតុបតែងខ្លួនយ៉ាងលេចធ្លោ ស្រស់ឆើតឆាយ ដែលជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]