រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៤ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន អឃីត កោះពេជ្រ ឯ.ក (មន្ទីរពេទ្យអឃីត) បានសហការគ្នាក្នុងគោលបំណងលើកកម្ពស់សុខភាពទូទៅ សុខុមាលភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះ បានប្រព្រឹត្តទៅជាផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា នៅមន្ទីរពហុព្យាបាល និងសម្ភព អឃីតសែនសុខ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ​​​​​​​​​​​​​​និងលោក Emerson Manny Mar នាយកប្រតិបត្តិ នៃមន្ទីរពេទ្យអឃីត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសហការនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ ដើម្បីដោះស្រាយនូវតម្រូវការថែទាំសុខភាពសម្រាប់ ប្រជាជនកម្ពុជា ហើយក៏ដូចជាបង្ហាញនូវជំហរ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ដើម្បីជម្រុញការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍។​ តាមរយៈភាពជាដៃគូនេះ ម្ចាស់បណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងទទួលបានការផ្ដល់ជូនពិសេស នៅពេលទទួលសេវាថែទាំសុខភាព និងការព្យាបាល នៅមន្ទីរពេទ្យ អឃីត កោះពេជ្រ និងមន្ទីរពហុព្យាបាល និងសម្ភព អឃីត សែនសុខ។

រូបភាព

លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចាប់ដៃគូអាជីវកម្មជាមួយមន្ទីរពេទ្យអឃីត ដើម្បីជម្រុញសុខុមាលភាពរបស់អតិថិជនរបស់យើង។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ លើសពីសេវាកម្មធនាគារបែបប្រពៃណី។ យើងមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនប្រទេសកម្ពុជា តាមរយៈការជម្រុញនូវការទទួលបានការថែទាំសុខភាព”។

រូបភាព

លោក Emerson Manny Mar​ នាយកប្រតិបត្តិ នៃមន្ទីរពេទ្យ អឃីត ក៏បានមានប្រសាសន៍បន្ថែមពីលើថា៖ “យើងក៏មានសេចក្តីរីករាយផងដែរ ដែលបានសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះ ស្របតាមបេសកកម្មរបស់យើងក្នុងការផ្តល់សេវាថែទាំប្រកបដោយការយកចិត្តទុកដាក់ដល់អតិថិជនគ្រប់រូប។ កិច្ចសហការនេះផងដែរ​ នឹងជះឥទ្ធិពលវិជ្ជមានលើសេវាសុខភាព និងផ្នែកសុខុមាលភាពសម្រាប់សហគមន៍របស់យើង ដែលផ្ដល់ដោយ គ្រូពេទ្យជំនាញ ក្នុងការថែទាំសុខភាព រួមជាមួយនឹងសេវាកម្ម និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។”

ភាពជាដៃគូនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយថែទាំសុខភាពដ៏ទូលំទូលាយដល់សហគមន៍។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងមន្ទីរពេទ្យ អឃីត មានគោលបំណងកាត់បន្ថយនូវបន្ទុកផ្នែកហិរញ្ញវត្ថុដែលជារឿយៗ ទាក់ទងនឹងការចំណាយលើសេវាថែទាំសុខភាព ដែលផ្តល់លទ្ធភាពជូនដល់អតិថិជន ​ក្នុងការរៀបចំគិតគូរពីសុខភាព ដោយមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគាត់។

មានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អតិថិជនដែលទូទាត់ជាមួយបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% លើសេវាថែទាំសុខភាព និងការព្យាបាល នៅមន្ទីរពេទ្យ អឃីត កោះពេជ្រ និងមន្ទីរពហុព្យាបាល និងសម្ភព អឃីត សែនសុខ។

រូបភាព

អំពីមន្ទីរពេទ្យ អឃីត

អឃីត ជាមន្ទីរពេទ្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់សម្រាប់ស្រ្តី កុមារ និងក្រុមគ្រួសារ។ យើងមានសេវាកម្មផ្នែកសម្ភព រោគស្រ្តី ទារក និងកុមារ ផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺទូទៅ ការវះកាត់ទូទៅ និងដោយចោះ រួមជាមួយសេវាអមវេជ្ជសាស្រ្តផ្សេងៗទៀត។ បច្ចុប្បន្នមន្ទីរពេទ្យ អឃីត មាន២ទីតាំងគឺទី១ មន្ទីរពេទ្យ អឃីតកោះពេជ្រ និងទី២ គឺមន្ទីរពហុព្យាបាល និងសម្ភពអឃីតសែនសុខ។

រូបភាព

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (Joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]