កម្សាន្ត៖ ការប្រគុំតន្ត្រី "The Eras Tour" ទាំងបីរបស់តារាចម្រៀងផបអាមេរិកល្បីឈ្មោះ Taylor Swift នឹងត្រូវបានលុបចោល បន្ទាប់ពីបុរសពីរនាក់ត្រូវបានចាប់ខ្លួនពីបទគ្រោងធ្វើអំពើភេរវកម្ម នៅឯកីឡដ្ឋាន Ernst Happel ឯទីក្រុងវៀនណា ប្រទេសអូទ្រីស។

Taylor Swift 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង Barracuda Music ដែលជាភាគីទទួលខុសត្រូវរៀបចំ The Eras Tour នៅឯទីក្រុងវៀនណា បានបញ្ជាក់ឲ្យដឹងថា ការប្រគុំតន្ត្រីត្រូវបានលុបចោល ដោយគិតលើសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា ខណៈដែល Taylor Swift ពុំទាន់បានចេញមុខមកនិយាយពីហេតុការណ៍នេះឡើយ។

ខណៈពេលនេះដែរសំបុត្រទាំងអស់នឹងមានការបង្វិលប្រាក់ត្រឡប់ទៅអ្នកទិញវិញ ហើយគេពុំទាន់ដឹងទេថាការប្រគុំតន្ត្រីនេះនឹងកំណត់ថ្ងៃធ្វើឡើងវិញឬយ៉ាងណានោះទេ។

Taylor Swift 

បុរសដែលត្រូវបានចាប់ខ្លួននោះមានម្នាក់មានអាយុ១៩ឆ្នាំ មានវត្ថុកែច្នៃ ដែលជឿថាអាចបង្កគ្រោះថ្នាក់និងសម្រាប់យកទៅប្រើប្រាស់លើអំពើភេរវកម្ម ស្របពេលពួកគេទាំងពីរសុទ្ធតែមានទំនាក់ទំនងជាមួយនឹងខាងក្រុមឥស្លាមជ្រុលនិយមកាលពីដើមខែកក្កដា៕

Taylor Swift 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]