កូរ៉េខាងត្បូង៖ ថ្វីត្បិតក្រុមចម្រៀងនារី BLACKPINK ពុំបានវិលត្រឡប់មកអង្រួនឆាកតន្ត្រីនារយៈពេលពីរឆ្នាំចុងក្រោយនេះមែន តែឥទ្ធិពលរបស់ពួកគេនៅតែខ្លាំង ខណៈដែលសមាជិកម្នាក់ៗទាំង Jisoo, Jennie, Rosé និង Lisa គឺសុទ្ធតែបានទទួលការងារជាហូរហែ។
យ៉ាងណាមិញ នាថ្ងៃទី៨ខែសីហាកន្លងទៅនេះ គឺជាខួបអនុស្សាវរីយ៍៨ឆ្នាំដែលក្រុម BLACKPINK បានបង្កើតឡើង ហើយក្នុងឱកាសដ៏ពិសេសនោះ សមាជិកទាំងបួនក៏បានចូលរួមកម្មវិធីសម្ពោធខ្សែភាពយន្ត បែបតន្ត្រីរបស់ពួកគេផ្ទាល់គឺ "BORN PINK WORLD TOUR IN CINEMAS"។
ពួកគេសុទ្ធតែបានស្លៀកពាក់រ៉ូបនិងឈុតពណ៌ខ្មៅទាំងអស់ ដោយបានដើរលើកម្រាលព្រំពណ៌ផ្កាឈូកសម្គាល់ឲ្យឈ្មោះ BLACKPINK ដោយសម្លៀកបំពាក់នីមួយៗដែលសមាជិកស្លៀកគឺយោងទៅតាមអត្តចរិតរបស់ពួកគេ។
Jisoo បានស្លៀករ៉ូបខ្លីត្រឹមពាក់កណ្ដាលជង្គង់ មានដៃធម្មតានិងកត្រង់, Jennie បានស្លៀករ៉ូបរឹបរាងសម្រុងត្រឹមពាក់កណ្ដាលភ្លៅ មានម៉ូតដៃមួយ ហើយ Rosé វិញ នាងបានស្លៀករ៉ូបបែបចោមពុងមានផ្កាធំមួយចំកណ្ដាលទ្រូង។ Lisa រាងខុសប្លែកពីគេដោយនាងបានស្លៀកខោស្បែកវែង និងអាវធំបែបស្បែកដូចគ្នា ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញ ខ្លាំង។
បន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្រមានការសរសើរអ្នករៀបចំសម្លៀកបំពាក់របស់ក្រុមនេះដែលរកសម្លៀកបំពាក់បានស្អាត និងស័ក្តិសមនឹងអត្តចរិតសមាជិកផងដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]