កម្សាន្ត៖ Han So Hee ដែលជាតារាសម្ដែងស្រីរបស់ប្រទេសកូរ៉េ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ ដោយសារសម្រស់ដ៏លេចធ្លោរបស់នាង និងសមត្ថភាពនៃការសម្ដែងដ៏អស្ចារ្យ។
ថ្មីៗនេះ So Hee បានកាត់សក់ខ្លីប្រះនឹងស្មា និងបានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនាមជាអ្នកតំណាងឲ្យម៉ាកយីហោ OMEGA ដែលនាងក៏បានចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ផងដែរ។
ដោយឡែកនាល្ងាចថ្ងៃទី៨ខែសីហាកន្លងទៅនេះ Han So Hee បានចូលរួមកម្មវិធីរៀបចំដោយម៉ាកយីហោនេះ ជាមួយនឹងការស្លៀកពាក់ដ៏ស្រស់ស្អាតនិងទាក់ទាញ គឺរ៉ូបបែបចោមពុង អាចមើលធ្លុះដល់សាច់ក្នុងបែបស្បៃៗជាមួយនឹងផ្កាពណ៌ផ្ទៃមេឃប៉ាក់នៅលើនោះ ដើម្បីបិទបាំងរាងកាយ។
ក្នុងនោះដែរ Han So Hee ក៏បានតុបតែងមុខបែបស្រាលៗ ជាមួយនឹងម៉ូតសក់សាមញ្ញៗតែលេចធ្លោគឺគាបឡើង និងទម្លាក់សក់មុខខាងមុខដើម្បីឱបក្រសោបផ្ទៃមុខឲ្យកាន់តែមើលទៅស្រស់ស្អាតទ្វេដង។
ភ្លាមៗបន្ទាប់ពីបានឃើញនាងក្នុងឈុតនេះ អ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ថា មិនថាស្លៀកពាក់រ៉ូបបែបយ៉ាងម៉េចក៏សម្រស់នាងនៅតែលេចធ្លោ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]