ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំបានស្រកចុះជាបណ្ដើរៗហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤នេះ។

នៅព្រឹកនេះ ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំ ទឹកមានកម្ពស់១៣,៧៥ម៉ែត្រ ស្រកចុះ០,០៥ម៉ែត្រ ពោលគឺស្រកចុះ០,១៩ម៉ែត្រ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤មក ខណៈនៅស្ថានីយ៍ស្រុកសណ្ដាន់ថ្ងៃនេះ ទឹកមានកម្ពស់១៧,៨៨ម៉ែត្រ ស្រកចុះ០,១៦ម៉ែត្រ ពោលគឺស្រកចុះ១,៣៥ម៉ែត្រ ចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤មក។ តាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម បញ្ជាក់ទៀតថា ក្នុងរយៈពេល០៣ថ្ងៃខាងមុខនេះ ទឹកនឹងបន្តស្រកចុះបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្ដីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៤នេះ ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកបានធ្វើឱ្យប៉ះពាល់ និងខូចខាតលើដំណាំស្រូវរបស់ប្រជាកសិករចំនួន០៨ក្រុង/ស្រុក ក្នុងនោះស្រុកកំពង់ស្វាយ ស្ទឹងសែន ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុក ស្ទោង និងស្រុកតាំងគោក ស្មើនឹង៣៦ឃុំ/សង្កាត់ ១៧៧ភូមិ ដែលមាន៥៣៨៣គ្រួសារ។ ផ្ទៃដីស្រូវដែលរងផលប៉ះពាល់ចំនួន៧៥៨៩ហិកតា និងខូចខាតទាំងស្រុងចំនួន៣៩៤៦ហិកតា ស្មើនឹង៣១៨១គ្រួសារ លើ២៦ឃុំ/សង្កាត់ ១៣២ភូមិ។

សូមបញ្ជាក់ថាការងារបង្កបង្កើនផលរបស់ប្រជាកសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អនុវត្តបានចំនួន២០៤២២៣ហិកតាស្មើនឹង៩៥,៧៥ភាគរយនៃផែនការ២១៣៣០០ហិកតា ដែលកើនលើសឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន៦៧៨៤ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]