ប៉ារីស៖ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី១១ខែសីហាកន្លងទៅនេះ កម្មវិធីបិទកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ ធ្វើឡើងនាទីក្រុងប៉ារីស ត្រូវធ្វើឡើងយ៉ាងអធឹកអធមបំផុត ដែលមានការចូលរួមសម្ដែងដោយសិល្បករជាច្រើន។
អ្វីដែលគួរឲ្យមោទកភាពបំផុតនោះគឺ វណ្ណដា (VannDa) ជាតារារ៉េបដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជាយើង បានលេចមុខលើឆាកតន្ត្រី នាកម្មវិធីបិទកីឡាអូឡាំពិកឆ្នាំ២០២៤នេះ។
ក្នុងនោះ វណ្ណដា បានច្រៀងបទឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរគឺបទ "Time To Rise" ដោយបានស្លៀកសម្លៀកបំពាក់បុរាណ កាត់ដេរយ៉ាងស្រស់ស្អាតពណ៌ខ្មៅ បានឈរនៅលើឆាកតន្ត្រីអន្តរជាតិយ៉ាងមានមោទកភាពបំផុត។
បន្ទាប់ពីបានឃើញវីដេអូវណ្ណដាបានបង្ហើរសំនៀងហើយ អ្នកគាំទ្រក៏ដូចជាប្រជាជនកម្ពុជាមានការរំភើបសាទរនូវវត្តមានរបស់វណ្ណដា ដែលបាននាំយកវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]