បរទេស៖ តារា​ចម្រៀងស្រី Adele បានបង្ហាញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ ដល់​ទស្សនិកជន ហើយ​បាន​បង្ហើប​ថា ​នាង​ជិត​រៀប​ការ​ ជាមួយនឹង​មិត្ត​ប្រុស​ហើយ។

Adele និងគូស្នេហ៍ Rich Paul
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលប្រគុំតន្ត្រីនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ នៅពេលដែល អ្នកគាំទ្រម្នាក់ បានស្នើសុំរៀបការទៅកាន់ Adele ភ្លាមៗនោះ នាងបានលើកចិញ្ចៀន នៅលើម្រាមដៃរបស់នាងហើយនិយាយថា «ខ្ញុំមិនអាចរៀបការជាមួយអ្នកបានទេព្រោះខ្ញុំជិត​រៀប​ការ​ហើយ ប៉ុន្តែ​ខ្ញុំ​ពិត​ជា ​ដឹង​គុណ​ចំពោះ​សេចក្តី​សប្បុរស​របស់​អ្នក»

ជាមួយគ្នានេះដែរ ទស្សនិកជន​បាន​សាទរ​ យ៉ាង​ក្លៀវក្លា​ ដើម្បី​អបអរសាទរដល់ Adele បន្ទាប់​ពី​ ការ​ចែក​រំលែក​របស់​នាង។ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​រឿងតារាចម្រៀងស្រីរូបនេះ បាន​បង្ហាញ​ដំណឹង​ល្អ​បន្ទាប់​ពី​មាន​ការ​រំពឹង​ទុក​ជា​ច្រើន។ ហើយនៅក្នុងព្រឹត្តិការណ៍នេះ រូបនាងពិតជាមើលទៅមានរស្មី និងទាក់ទាញក្នុងឈុតពណ៌ខ្មៅ ផងដែរ។

Adele និងគូស្នេហ៍ Rich Paul

គួររំឮកផងដែរថា នៅចុងខែកក្កដា កាសែត The Sun បានរាយការណ៍ថា លោក Rich Paul បានស្នើសុំរៀបការទៅ Adele នៅស្រុកកំណើតរបស់នាង ក្នុងប្រទេសអង់គ្លេស ហើយបានឱ្យចិញ្ចៀនពេជ្រទំហំ ៤ ការ៉ាត់ដល់នាង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Adele 
Adele 
Adele 
Adele 
Adele 
Adele 
Adele និងគូស្នេហ៍ Rich Paul
Adele និងគូស្នេហ៍ Rich Paul
Adele និងគូស្នេហ៍ Rich Paul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]