កម្សាន្ត៖ Seungri ដែលជាអតីតសមាជិកក្រុមចម្រៀងបុរស Big Bang ហាក់មិនកែប្រែអត្តចរិតក៏ដូចជាទង្វើរបស់ខ្លួនទាល់តែសោះ ក្រោយវីដេអូមួយបានបែកធ្លាយ ពេលគេព្យាយាមល្បួងមនុស្សស្រីជាជនជាតិកូរ៉េម្នាក់ឲ្យទៅសណ្ឋាគារជាមួយ។
ដូចដែលប្រិយមិត្តបានជ្រាបហើយថាអតីតតារាចម្រៀងរូបនេះ ធ្លាប់បានជាប់ទោសនៅក្នុងពន្ធនាគារ ដោយសាររឿងក្ដីក្លឹប Burning Sun ដែលបានដាក់ថ្នាំល្បួងនារីៗដែលមកចូលក្លឹបកម្សាន្តនេះហើយបានប៉ះពាល់ពួកនាងដោយគ្មានការព្រមព្រៀង។
ថ្មីៗនេះ មានរឿងចម្រូងចម្រាស់មួយបានកើតឡើងបន្ទាប់ពីមានពិធីរាំកម្សាន្តមួយឈ្មោះថា "Burning Sun Surabaya" នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ីដែលដាក់ឈ្មោះដូចក្លឹប Burning Sun របស់គេ តែយ៉ាងណាមិញ Seungri បានបដិសេធថាលោកនឹងមិនចូលរួមកម្មវិធីនេះឡើយ តែផ្ទុយទៅវិញ មានមនុស្សបានឃើញលោកនៅទីនោះ។
ក្នុងនោះក៏បានបែកធ្លាយវីដេអូ Seungri បានព្យាយាមល្បួងមនុស្សស្រីដែលមើលទៅជាជនជាតិកូរ៉េឲ្យទៅជាមួយគេ ដោយនារីម្នាក់នោះសួរ Seungri ថា "តើបងនឹងចេញលុយឲ្យពួកខ្ញុំ?"ហើយ Seungri ថា "ខ្ញុំនឹងទិញ! ខ្ញុំនឹងទិញ!" ព្រមទាំងប៉ះស្មានារីម្នាក់នោះ បន្ទាប់មកមិត្តម្នាក់របស់ Seungri បានទទួលនារីប៉ុន្មាននាក់នោះឲ្យទៅសណ្ឋាគារជាមួយទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]