កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ព្រះនាងតូច ជេនណា មិនត្រឹមតែមានទេពកោសល្យចេះច្រៀងយ៉ាងពីរោះ និងរាំទាំងរបាំបុរាណនិងតន្ត្រីសម័យយ៉ាងរស់រវើកទេ តែព្រះនាងក៏មានទេពកោសល្យជាច្រើនដូចជាសម្ដែងជាដើម។
ជារឿយៗ ព្រះនាងតែងតែទទួលបានការកោតសរសើរពីមហាជនគ្រប់ស្រទាប់បូកផ្សំនឹងភាពស្រស់ស្អាតទៀតនោះធ្វើឲ្យព្រះនាង តែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន។ ថ្មីៗនេះ ព្រះនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលទ្រង់បានថតនៅប្រាសាទអង្គរវត្ត តែមកម្ដងនេះទ្រង់មិនបានតុបតែងព្រះកាយបែបបុរាណទេគឺ បានថតដោយស្លៀកពាក់សម្លៀកបំពាក់ទាន់សម័យស្អាតសមសួន គឺអាវដៃវែងពណ៌ស និងសំពត់លើសជង្គង់ពណ៌ប្រផេះ គូជាមួយនឹងស្បែកជើងប៉ាតា មើលទៅសាមញ្ញៗណាស់ តែពិតជាស្រស់ស្អាតខ្លាំងដែលក្នុងនោះ ព្រះនាងក៏បានពាក់វ៉ែនតាមូលៗយ៉ាងគួរឲ្យស្រលាញ់ផងដែរ។
បន្ទាប់ពីរូបភាពទាំងនោះត្រូវបានបង្ហោះ ព្រះនាងទទួលបានការកោតសរសើរពីសំណាក់មហាជនថាទ្រង់ពិតជាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ថតបូកជាមួយប្លង់ទេសភាពដ៏ត្រចះត្រចង់និងមានតេជៈរបស់ប្រាសាទ អង្គរវត្ត ទៀតទៅគឺរឹតតែស្រស់ស្អាត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]