ភ្នំពេញ៖ ភាព​យន្ត​ដែល​មាន​ចំណងជើង​ថា​ «ម្ចាស់កញ្ចក់» និងរឿង «ព្រាយបំពេរកូន» បានធ្វើពីធីក្រុងពាលី ប្រមូលផ្ដុំដោយបវរកញ្ញាយុវវ័យ វ័យក្មេង ជាតួឯក ជាវណ្ណកម្មថ្មីរបស់ ក្រុមហ៊ុន Mediaload។

ពិធីក្រុងពាលីភាគថ្មីភាគយន្ត «ម្ចាស់កញ្ចក់» និងរឿង «ព្រាយបំពេរកូន» របស់ក្រុមហ៊ុន Mediaload បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ នេះ នៅក្នុងបរិវេណអគារ The Rana  ដោយមានវត្តមាន លោក អុិន វិចិត្រ CEO ក្រុមហ៊ុន Mediaload និង បវរកញ្ញាយុវវ័យ វ័យក្មេង ទើបឈ្នះម្កុដអន្តរជាតិ, ផលិតករ និងតារាសម្ដែងជើងចាស់ល្បីៗ ជាច្រើនរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយភាពយន្តរឿង «ព្រាយបំពេរកូន» ជាភាពយន្តទី១របស់ផលិតកម្ម Mediaload ដែលតួខ្មោចសម្តែងដោយបវរកញ្ញា Kun Kaknika ដែលយុវតីរូបនេះមានទាំងសម្រស់ និងសមត្ថភាព។ ចំណែករឿង «ម្ចាស់កញ្ចក់» «The Mirror Master» មានតួឯកក្នុងរឿង ល្អហួស, លី មួយលាង និងតារាស្រីឥណ្ឌូនេស៊ី Shaquila Keisha។

គួរបញ្ជាក់ផងដែរថា «ព្រាយបំពេរកូន» ជាវណ្ណកម្មលើកដំបូង របស់ផលិតកម្ម Mediaload ដែលបានប្រឡូកក្នុង វិស័យភាពយន្តខ្មែរ​​ និងវាយលុកទីផ្សារអន្តរជាតិ ហើយរឿង «ម្ចាស់កញ្ចក់» ជាខ្សែភាពយន្តខ្នាតធំខ្នាតអន្តរជាតិ ដោយគ្រោងចំណាយ ២៥ ទៅ ៣០ ម៉ឺនដុល្លារ នឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ប្រិយមិត្តជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]