កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់តារាសម្ដែងប្រុសសាច់ចាំ Lee Dong Wook ដែលមកទល់ពេលនេះមានអាយុ៤២ឆ្នាំហើយ ប៉ុន្តែកន្លងមកមិនទាន់លេចឮព័ត៌មានថាតារាប្រុសរូបនេះមានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ឡើយ។
យ៉ាងណាមិញ Dong Wook បានចេញមកទម្លាយឲ្យអ្នកគាំទ្រខ្លួនបានដឹងនៅក្នុងកម្មវិធី "Pinggyego" ថា មិនមែនខ្លួនមិនចង់មានស្នេហានោះទេ គឺខ្លួនចង់មានខ្លាំងណាស់ ទាស់តែម្យ៉ាងទេគឺ ខ្ជិល! Lee Dong Wook បានចេញមកសារភាពអារម្មណ៍ពិតទាក់ទងនឹងការមានស្នេហាថា៖ "ខ្ញុំមិនគិតសោះថាខ្ញុំអាចទាក់ទងនរណាម្នាក់ឡើយ ព្រោះខ្ញុំពិតជាខ្ជិលណាស់។ ដើម្បីឈានដល់ការទាក់ទងគ្នា អ្នកត្រូវធ្វើជាមិត្តនឹងគ្នាសិន ហើយខ្ញុំចាំបានថាមិនដែលធ្វើអ៊ីចឹងទៀតទេ វាយូរៗមកហើយ។ ខ្ញុំពិតជាចង់ទាក់ទងគ្នានិងមានស្នេហាណាស់តែខ្ញុំខ្ជិល។"
ចម្លើយរបស់តារាសម្ដែងប្រុសរូបនេះអាចនឹងធ្វើឲ្យអ្នកគាំទ្រ គិតថា Lee Dong Wook ទំនងជានៅកំលោះចាស់រហូតហើយព្រោះមកទល់ពេលនេះលោកអាយុខ្ទង់លេខ៤ទៅហើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]