កូរ៉េខាងត្បូង៖ អ្នកស្នេហាវិស័យភាពយន្តរបស់កូរ៉េខាងត្បូង K-Drama ប្រាកដជាស្គាល់ Song Hye Kyo ដែលដើរតួជា "ហាន់ ជីអ៊ុន" ក្នុងរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ដែលមកទល់ពេលនេះនាងមានអាយុចូលខ្ទង់លេខ៤ហើយតែសម្រស់នៅតែស្រស់ស្អាត សាច់ចាំ និងចាត់ទុកជាតារាសម្ដែងស្រីលំដាប់ A នៅកូរ៉េខាងត្បូងផងដែរ។

Song Hye Kyo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺមិនចេះសាបសូន្យរបស់នាងនៅតែបន្តមានឥទ្ធិពលសម្រាប់ឆ្នាំនេះ ដោយថ្មីៗនេះទស្សនាវដ្ដី Elle Korea បានអញ្ជើញ Hye kyo ឲ្យមកថតម៉ូតដាក់លើគ្របមុខសម្រាប់ចេញខែកញ្ញាខាងមុខ។ ក្នុងនោះរូបភាពបីសន្លឹករបស់ Hye Kyo ពិតជាធ្វើឲ្យអ្នកគាំទ្រចំហមាត់ដោយសារការលេងស្ទាយ៍បែបខុសប្លែកពីនាងរាល់ដង ដែលធ្លាប់តែស្លៀកពាក់បែបសុភាពនិងស្រស់ស្រទន់។

Song Hye Kyo

ម្ដងនេះ Hye Kyo បានផាត់មុខបែបកាចនិងលេងពណ៌ភ្នែកយ៉ាងឆើតឆាយជាមួយនឹងសម្លៀកបំពាក់បែប Fashion ព្រមទាំងក្រងសក់ខ្លួនឯង ដែលមើលបន្តិចច្រឡំស្មានថានារីអាយុ២០ជាង៕  

Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបភាពថ្មីរបស់ Song Hye Kyo
រូបភាពថ្មីរបស់ Song Hye Kyo
រូបភាពថ្មីរបស់ Song Hye Kyo

ប្រភព៖: soompi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]