យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤បានបញ្ជាក់ថា រយៈពេលប្រាំពីរខែ នៃឆ្នាំនេះបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩ TEUs កើនឡើងជាង ១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។
ប្រភពដដែលរំលេចថាគិតក្នុងខែកក្កដា ឆ្នាំនេះដែរបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥ ២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន ៤៩ ០១១ TEUs។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង២លាន ៧២ម៉ឺនតោន កើនឡើងជាង១០,៩៨% ចំណែកបរិមាណនាវាសរុបមាន ៣១២៣គ្រឿង កើនជិត ៩% នាវាដឹកអ្នកដំណើរមាន៣៣១គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត២ម៉ឹននាក់ កើនជាង៧១%។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង៤៧ម៉ឺនតោន កើនជាង១៨ភាគរយ ចំណែកបរិមាណនាវាសរុប មានចំនួន៦៨៦គ្រឿង កើនជាង១៦ ភាគរយ។នេះបើយោងតាមរបាយការណ៍ដដែលបញ្ជាក់៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]