កម្សាន្ត៖ ថ្មីៗនេះ Mandy ដែលត្រូវបានគេស្គាល់ថា ជាភរិយាដែលទើបនឹងរៀបការ ជាមួយនឹងអ្នកជំនួញ លោក Wang Xiaofei អតីតស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បានបង្ហាញពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីរៀបការបានប៉ុន្មានខែ។

Wang Xiaofei និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១៥ ខែសីហាថ្មីៗនេះ Mandy បានបង្ហោះនៅលើ Instagram Story ដោយនិយាយថា ខណៈពេលដែលនាងកំពុងដេក នៅក្នុងបន្ទប់សណ្ឋាគាររបស់នាង នៅម៉ោង ១១ យប់ នាងបានលឺសំលេងរំខាននៅលើយ៉រ។ នាង​បាន​រត់​ចេញ​ទៅ​មើល​ឃើញ​កាំជ្រួចដែល​ត្រូវ​បាន​បាញ់​ នៅ​កណ្តាល​បឹង ​ដែល​មាន​រយៈពេល​១០​នាទី។ នេះមានន័យថា ​គូស្វាមីភរិយា​មួយគូ​នេះ បាន​រៀប​ការ​នៅ​សណ្ឋាគារ ហើយ​បាន​បាញ់​កាំជ្រួច​ដើម្បី​ចែករំលែក​ភាព​រីករាយ​ជាមួយ​ភ្ញៀវ​។ មិនត្រឹមតែប៉ុណ្ណោះ Mandy បាន​និយាយ​យ៉ាង​រំជួល​ចិត្ត និង​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​ ចំពោះ​ការ​ធ្វើ​ជា​ភរិយា​របស់ Wang Xiaofei

ភរិយា Wang Xiaofei

ជាពិសេស ការបង្ហាញអារម្មណ៍លើកនេះ នាងបានសរសេរថា «ជីវិតគឺពោរពេញទៅដោយការឡើងចុះ ជូរចត់ និងផ្អែមល្ហែម។ ម្នាក់ៗមានការលំបាក ម្នាក់ៗមានរឿងរៀងៗខ្លួន ហើយគ្រប់គ្នាព្យាយាមអស់ពីសមត្ថភាព។ នៅពេលអ្នកហត់នឿយ សូមក្រឡេកមើលរឿងតូចតាចទាំងនេះ នៅក្នុងជីវិត សង្ឃឹម​ថា​អ្នក​អាច​ញញឹម​ពេល​មើល​រឿង​តូច​ៗ​ទាំង​នោះ»។

នេះអាចនិយាយបានថា Mandy បានលើកឡើង ពីអាពាហ៍ពិពាហ៍ ដែលពេលខ្លះ វាពិបាក រដិបរដុប ជូរចត់ និងផ្អែមល្ហែម ដែលជារឿងមួយ ដែលអ្នកបានធ្លាប់ជួបប្រទះ នឹងអាចមើលឃើញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
Wang Xiaofei
Wang Xiaofei
Wang Xiaofei
Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]