កូរ៉េខាងត្បូង៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែបានចេញបទចម្រៀងថ្មី «ROCKSTAR» ក្រោមផលិតកម្មផ្ទាល់ខ្លួន LLOUD នាពេលថ្មីៗនេះ ប៉ុន្តែអម្បាញ់មិញនេះ នាងបានបញ្ចេញបទចម្រៀងថ្មីមួយទៀតមានចំណងជើងថា «New Woman» ច្រៀងជាមួយនឹង Rosalia ។


បទចម្រៀងនេះដែរមានភាពប្លែកខ្លាំងពីបទចម្រៀង «ROCKSTAR» របស់នាងដោយសារតែទិដ្ឋភាពក៏ដូចជារបៀបដែល MV នេះបានបង្ហាញគឺនៅជំនាន់ឆ្នាំ២០០០ ហើយ Lisa ក៏បានតុបតែងខ្លួនយ៉ាងស្អាតប្លែក មួយប្លង់នោះនាងបានពាក់សក់ពណ៌ស គូសភ្នែកពណ៌ខ្មៅយ៉ាងលេចធ្លោ។




ដោយក្នុងនោះដែរ មានអ្នកចូលទស្សនា MV មួយនេះបាន១លាន២សែននាក់ហើយ តាំងពីបញ្ចេញវាលើកដំបូងនាមួយម៉ោងមុននេះ។ ចង់ជ្រាបច្បាស់ថា MV នេះគួរឲ្យញាក់់សាច់ប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]