ស្ថាប័នពាក់ព័ន្ធធំៗ ចំនួន ៤ ដែល រួមមានសមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសណ្ឋា គារកម្ពុជា និង សហព័ន្ធទេសចរណ៍កម្ពុជា នឹងយក កសិផលកម្ពុជាចំនួនបួនមុខ រួមមានស្វាយកែវរមៀត ស្វាយចន្ទី ម្រេចកំពត និងអង្ករក្រអូប ទៅដាក់ឱ្យ ចុងភៅជំនាញធ្វើការប្រកួតប្រជែងកែច្នៃជាមុខម្ហូបថ្មី ហើយប្រសិនបើជា ចុង ភៅរូបណាអាចធ្វើម្ហូបបានល្អនិងមានរសជាតិឆ្ងាញ់ជាងគេនឹងត្រូវយកមុខម្ហូប នោះដាក់បញ្ចូលជាមុខម្ហូបជាតិ ។
ឧកញ៉ា លូ ម៉េង ដែលគេស្គាល់ថាជាចុងភៅឆ្នើមមួយរូបនៅកម្ពុជាបានប្រាប់បណ្ដាញសារព័ត៌មានថាការយកកសិផ លទាំងបួនរបស់កម្ពុជាទៅដាក់កែច្នៃនេះ នឹងធ្វើឡើង ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ វិស័យផ្គត់ផ្គង់ ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។
ឧកញ៉ាបន្តថា ធនធានរបស់កម្ពុជាមានសក្ដានុពលខ្ពស់ដែលអាចយកមកកែច្នៃបានជាក់ស្ដែងកសិផលទាំង បួនមុខ នេះអាចយកមកកែច្នៃជាមុខម្ហូបបានច្រើនមុខ ដូច្នេះបើសិនជាចុងភៅរូបណាអាចកែច្នៃម្ហូប បានឈ្នះពីការ ប្រកួត នឹងត្រូវយកមុខម្ហូប នោះដាក់ក្នុងម្ហូបជាតិ និងផ្សព្វផ្សាយឱ្យប្រើប្រាស់នៅតាមភោជនីយដ្ឋាននានា សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទទួលទានមុខម្ហូបថ្មីរបស់កម្ពុជា ។
ឧកញ៉ាលូ ម៉េង បន្ត ថា «យើងព្យាយាម បង្កើតមុខ ម្ហូប ថ្មីៗ ដើម្បី ផ្ដល់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអាច ទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនា និង កម្សាន្ត នៅក្នុងប្រទេសកម្ពុជា បានកាន់តែច្រើនថែមទៀត តាមរ យៈម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា ។ ម្យ៉ាងទៀតនៅពេលយើងកែច្នៃម្ហូបចេញពីកសិផលទាំង៤ នេះ បានហើយ វាក៏នឹងជំរុញទីផ្សារកសិផល ទាំង បួនមុខនេះបាន មួយកម្រិតទៀតផងដែរ»៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]