នៅព្រឹកថ្ងៃទី១៩សីហានេះ តម្លៃហាងឆេងមាសនៅលើទីផ្សារខ្មែរនៅលក់ក្នុងតម្លៃ៣០២ក្នុង១ជី ដែលតម្លៃនេះនៅរក្សារយះពេល៣ថ្ងៃហើយចាប់តាំងពីតម្លៃមាសបានហក់ឡើងខ្ពស់កាលពីថ្ងៃទី១៧សីហាមក។
សូមរំលឹកថា តម្លៃមាសបានឡើងពីដើម ខែសីហាឆ្នាំ២០២៤មក ដោយចាប់ផ្តើមពីតម្លៃ២៩៥ដុល្លាក្នុង១ជី ហើយបានហក់ឡើងដល់៣០២ដុល្លានៅថ្ងៃទី១៧សីហាកាលពីសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញទីផ្សារមាស បានអោយដឹងថា តម្លៃមាសដែលឡើងដល់តម្លៃ៣០២ក្នុង១ជី បានក្លាយទៅជាកំណត់ត្រាប្រវត្តិសាស្ត្រ។ហើយថាតម្លៃមាសដែលឡើងដល់តម្លៃ៣០២ក្នុង១ជីនេះ គឺ ដោយសារការទទួលរងពីឥទ្ធិពល ភូមិសាស្រ្តនយោបាយ សង្រ្គាមនៅអ៊ុយក្រែន វិបត្ដិសេដ្ឋកិច្ចសកល និងឥទ្ធិពលពីគម្រោងការកាត់បន្ថយពន្ធរបស់ធនាគារអាមេរិក។
យ៉ាងណាក៏ដោយ តម្លៃមាសស្ថិតនៅលើក្រាហ្វិកឡើងសន្សឹមៗ បើទោះពេលខ្លះបានធ្លាក់ចុះមួយរយះពេលខ្លីក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]