ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែកភាពរីករាយក្នុងការហោះហើរទៅកាន់អ្នកដែលមិនធ្លាប់មានឱកាសក្នុងការហោះហើរពីមុនមក។ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូបអាចធ្វើដំណើរតាមផ្លូវអាកាសបានដោយងាយស្រួលការចូលរួមចំណែកនេះបានផ្តល់ឱកាសឱ្យកុមារចំនួន៧៥នាក់មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំងនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស់។
កុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើមពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្តក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនាពេលល្ងាចនាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម។
ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្តនិងជំរុញភាពទាក់ទាញនៃការផ្សងព្រេងទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ជាចំណែកមួយក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ការចូលរួមប្រកបដោយបទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។ ម្យ៉ាងវិញទៀតការចូលរួមនេះក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍និងចូលរួមអបអរសាទរបេតិកភណ្ឌដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញដ៏ពិសេសរបស់ខេត្តសៀមរាបទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើមការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជារាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏មានអត្ថន័យមួយនេះដែលមិនត្រឹមតែជាការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍នៃការហោះហើរជាលើកដំបូងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃ បណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាពក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅ ទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់សហគមន៍តាមរយៈការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ ចក្ខុវិស័យរបស់យើងគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាពធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។
“យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកជំទាវហោសាយ័ន្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដែលវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវបានញ៉ាំងកម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម(CSR)នេះត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធីរួមមានកាកបាទក្រហមកម្ពុជាអាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់កុមារទាំងអស់ និងជាតំណាងឱ្យសហគមន៍របស់ពួកគេផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]