កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Jang Shin Young បានប្រកាសថានាងនឹងមិនដាក់ពាក្យបណ្ដឹងលែងលះស្វាមីជាតារាសម្ដែងដូចគ្នាគឺលោក Kang Kyung Joon នោះឡើយបើទោះបីជាលោកមានរឿងអាស្រូវផិតក្បត់ ទទួលស្គាល់ថាខ្លួនបានក្បត់អ្នកនាង ទៅមានកំណាន់ចិត្តខាងក្រៅក៏ដោយ។

Kang Kyung Joon ត្រូវបានចោទប្រកាន់ពីបទផិតក្បត់កាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅ ហើយត្រូវពិន័យជាទឹកប្រាក់សរុបដល់៣៧៥០០ដុល្លារ ដោយភាគីលោក Kang បានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តិទង្វើបែបនេះមែន។

អ្នកទាំងពីរមានកូនជាមួយគ្នាដែលសុទ្ធតែជាកូនប្រុស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នាឆ្នាំ២០១៨ ហើយជារឿយៗពួកគេតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមនិងរូបភាពជាគ្រួសារកក់ក្ដៅនៅក្នុងកម្មវិធីជាច្រើនដូចជា "The Return of Superman" ជាដើម។

នាងបានទម្លាយនៅក្នុងសាររៀបរាប់ដ៏វែងអន្លាយថាបន្ទាប់ពីរឿងអាស្រូវផិតក្បត់របស់ស្វាមី នាងបានគិតពិចារណាគ្រប់ជ្រុងជ្រោយអស់ហើយនិងសម្រេចចិត្តថាមិនលែងលះដោយសារអាណិតដល់កូនទាំងពីរ ហើយថែមទាំងសុំឲ្យសាធារណជនកុំរិះគន់ឬត្មិះដៀលស្វាមីរបស់នាងទៀតផង៕


ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]