លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសម្ភោធដាក់ឱ្យដំណើរការបឋមនូវ កម្មវិធីទូទាត់បាគងទេសចរ "Bakong Tourist App" ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដូចជាក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនសរុបប្រមាណ ១៥០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។

ដើម្បីទទួលបាននូវសេវានេះ ទេសចរអន្តរជាតិគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជា រួចហើយចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញដោយប្រើប្រាស់អ៊ីមែល។ បន្ទាប់មក ទេសចរ អន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចធ្វើប្រតិបត្តិការ ទូទាត់តាមរយៈការស្តេន KHQR Code ជាមួយពាណិជ្ជករទូទាត់រាយប្រមាណ ៣,៣ លានទីតាំង នៅទូទាំងប្រទេសកម្ពុជា៕ 

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]