អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងផបអាមេរិកដ៏ល្បីល្បាញគឺ កញ្ញា Selena Gomez កំពុងមានទំនាក់ទំនងស្នេហាដ៏ផ្អែមស្អិតជាមួយនឹងកំលោះផលិតករ Benny Blanco តាំងពីឆ្នាំ២០២៣មកម៉្លេះ។

ជារឿយៗ អ្នកទាំងពីរតែងតែចេញមកបង្ហាញរូបភាពស្និទ្ធស្នាលនិងផ្អែមល្ហែមជាច្រើនសន្លឹក ក៏ដូចជាដើរកម្សាន្តជាមួយគ្នា មិនថាទៅទទួលទានអាហារពេលល្ងាច មើលការប្រកួតកីឡា និងទៅសមុទ្រជាដើម។

យ៉ាងណាមិញ ថ្មីៗនេះ គេសង្ស័យថា Selena អាចនឹងភ្ជាប់ពាក្យជាមួយនឹងលោក Benny ហើយក្រោយឃើញនាងបានយករូប Sticker បេះដូងមកបាំងត្រង់ម្រាមដៃនាងខាងឆ្វេងនៅក្នុងរូបភាពថ្មីមួយបង្ហោះលើ Story របស់គណនី Instagram ។ ហើយកាលពីយប់ថ្ងៃទី១៩ខែសីហាកន្លងទៅ នាងក៏បានថត selfie ក្នុងបន្ទប់ទឹកជាមួយលោក Benny ដែលកំពុងជូតមុខផងដែរ។

ដោយឡែក អ្នកគាំទ្រកាន់តែសង្ស័យខ្លាំងឡើងក្រោយពេល Selena Gomez បានចុចតាមដានលើគណនី CMG Weddings & Events នៅលើ Tiktok ដែលជាក្រុមហ៊ុនរៀបចំពិធីអាពាហ៍ពិពាហ៍ប្រណីតទៀតផង រឹតតែធ្វើឲ្យអ្នកគាំទ្រគិតថានាងមានគម្រោងរៀបការជាមួយនឹងមិត្តប្រុសពិតមែន៕




ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]