បរទេស៖ តារាចម្រៀងវ័យ ៥៥ ឆ្នាំ Jennifer Lopez ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យសុំលែងលះ នៅតុលាការ នៅថ្ងៃទី ២០ ខែសីហា កន្លងទៅនេះ ដោយបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ២ ឆ្នាំរបស់នាង ជាមួយនឹងស្វាមី ដែលជាតារាសម្តែង លោក Ben Affleck ។
យោងតាម ប្រភព Us Weekly បានរាយការណ៍ថា តារាចម្រៀងស្រីរូបនេះ បានដាក់ញត្តិ ទៅតុលាការទីក្រុង Los Angeles នៅថ្ងៃខួបអាពាហ៍ពិពាហ៍ទីពីរ របស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ ពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍បែកបាក់របស់ Jennifer និងស្វាមី បានផ្សព្វផ្សាយអស់រយៈពេលជាច្រើនខែមកហើយ ខណៈដែល Ben បានជួលផ្ទះដើម្បីរស់នៅដាច់ដោយឡែក ហើយប្ដីប្រពន្ធមួយគូនេះ កម្រនឹងបង្ហាញខ្លួនជាមួយគ្នាណាស់។
គួររំឮកផងដែរថា Jennifer Lopez និង Ben Affleck បានរៀបចំពិធីមង្គលការ នៅឯផ្ទះរបស់ Ben ក្នុង Savannah, Georgia កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពី រៀបការដោយសម្ងាត់នៅព្រះវិហារមួយ នៅ Las Vegas កាលពីមួយខែមុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]