ភ្នំពេញ ៖ ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service នៅកម្ពុជា សហការជាមួយមន្ទីរពេទ្យជាដៃគូប្រចាំប្រទេសឥណ្ឌា គឺមន្ទីរពេទ្យពហុឯកទេស អាប៉ូឡូ កុលកាតា (Apollo Kolkata) បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានក្នុងការទទួលស្វាគមន៍វេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង និងវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងដ៏ល្អបំផុតពីប្រទេសឥណ្ឌា ស្តីពីការពិគ្រោះយោបល់លើការព្យាបាល និងការថែទាំសុខភាពដល់ប្រជាជនកម្ពុជា។

រូបភាព​ក្នុង​កម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត អ៊ូដេយ៍ សាន់កាដាស (UDAY SANKAR DAS) មានសេចក្តីសោមនស្សរីករាយ ក្នុងការចែករំលែកនូវបទពិសោធន៍នៃការព្យាបាលផ្នែកបេះដូង ពាក់ព័ន្ធនឹងបញ្ហាគាំងបេះដូង បញ្ហាបេះដូងពីកំណើត ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការព្យាបាល និងកត្តាមួយចំនួនដែលយើងគប្បីត្រូវការពារកុំឱ្យកើតមានជំងឺបេះដូង។

រូបភាព​ក្នុង​កម្មវិធី
រូបភាព​ក្នុង​កម្មវិធី

ចំណែកវេជ្ជបណ្ឌិត រ៉ាន់ចាន់ កាមីលីយ៉ា (RANJAN KAMILYA) បានលើកឡើងអំពីវិធីសាស្រ្តដោះស្រាយបញ្ហាជំនួសជង្គង់យ៉ាងមានប្រសិទ្ធភាពដោយប្រើប្រាស់រ៉ូបូត TKR និងការព្យាបាលរហ័សក្នុងរយៈពេលខ្លីទៀតផង។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service ក៏បានរៀបចំកម្មវិធីជួបសំណេះសំណាលដ៏ពិសេសដោយផ្ទាល់រវាងលោកវេជ្ជបណ្ឌិតទាំង ២ រូប និង វេជ្ជបណ្ឌិតនៅក្នុងរាជធានីភ្នំពេញ និង នៅក្នុងខេត្តសៀមរាប ព្រមទាំងបានជួបជុំគ្នាពិសារអាហារជាមួយនឹងភ្ញៀវកិត្តិយសទាំអស់ផងដែរ។

រូបភាព​ក្នុង​កម្មវិធី
រូបភាព​ក្នុង​កម្មវិធី

ការរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុងបំណងចែករំលែកចំណេះដឹង ផ្តល់ការប្រឹក្សា និងពិគ្រោះយោបល់ដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលចង់សិក្សាស្វែងយល់បន្ថែមលើការព្យាបាលផ្នែកបេះដូង និងឆ្អឹងពីវេជ្ជបណ្ឌិតជំនាញ។

រូបភាព​ក្នុង​កម្មវិធី
រូបភាព​ក្នុង​កម្មវិធី
រូបភាព​ក្នុង​កម្មវិធី
រូបភាព​ក្នុង​កម្មវិធី

សូមជម្រាបជូនថា ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT service ជាក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់សេវាកម្មជូនអតិថិជនរួមមាន៖

• ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត សម្រាប់ធ្វើការពិគ្រោះយោបល់

• ការរៀបចំយន្តហោះសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់

• ការផ្តល់ជំនួយដល់អ្នកជម្ងឺ និងសេវាកម្មអាទិភាពផ្សេងៗ

• ការរៀបចំការពិគ្រោះយោបល់ពីចម្ងាយ

• ការជួយក្នុងការស្នើសុំវីសាសម្រាប់ព្យាបាលជម្ងឺ• ការរៀបចំកន្លែងស្នាក់នៅ នៅមន្ទីរពេទ្យ

• ការរៀបចំសំបុត្រយន្តហោះ ការរៀបចំឡានដើម្បីទទួលទៅមន្ទីរពេទ្យ និងដាក់ចុះ ការរៀបចំអ្នកបកប្រែ

• ការរៀបចំផែនការនៃការព្យាបាល និងផ្តល់ជូននូវប្រវត្តិរូបរបស់វេជ្ជបណ្ឌិត។ល។

ប្រទេសគោលដៅមាន ៖ ថៃ កូរ៉េ តួគី ឥណ្ឌា និង អារ៉ាប់ដែលមានឌូបៃ ជាដើម។ មន្ទីរពេទ្យសាជីវកម្មរបស់ក្រុមហ៊ុន GHNT Service ទាំងអស់ត្រូវបានបញ្ជាក់ដោយគណៈកម្មការចម្រុះអន្តរជាតិ Joint Commission International ហៅកាត់ថា JCI។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GHNT Service Co. ltd.

លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ +855(23) 881 331/ 093 881 331

អ៊ីម៊ែល៖ [email protected] ឬគេហទំព័រ៖ www.ghntservice.com

រូបភាព​ក្នុង​កម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]