កម្សាន្ត៖ អ្នកស្នេហាវិស័យកីឡាបាល់ទាត់ប្រាកដជាស្គាល់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ហើយពីព្រោះគេប្រៀបដូចជាកីឡាករដ៏ឆ្នើមនិងល្បីរន្ទឺម្នាក់ក្នុងពិភពបាល់ទាត់ ដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើន។
ដោយឡែក កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ Ronaldo បានបង្កើតគណនី Youtube ផ្លូវការរបស់ខ្លួនមានឈ្មោះថា "UR Cristiano" ដែលមកទល់ពេលនេះមានអ្នកចូល Subscribe ជាង ១០.៤លាននាក់ហើយ ដោយបានបង្ហោះ១២វីដេអូ។
ក្នុងនោះវីដេអូមួយដែលគេបានបង្ហោះគឺ Ronaldo បានអង្គុយឲ្យ Georgina Rodriguez ជាអ្នកសម្ភាសន៍ ដែលទទួលបានការចុចចូលមើលដល់ ជិត៧លាន Views ត្រឹមរយ:ពេល១១ម៉ោង ប៉ុណ្ណោះ។
ឥឡូវនេះ Cristiano Ronaldo បានទទួលប៊ូតុងមាសពី Youtube ហើយត្រឹមរយ:ពេលមិនដល់១ថ្ងៃផង សបញ្ជាក់ឲ្យឃើញថារូបគេពិតជាបុគ្គលដ៏មានឥទ្ធិពលក្នុងបណ្ដាញសង្គម៕
ប្រភព៖: forbes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]