បរទេស៖ ថ្មីៗនេះ គូស្វាមីភរិយា ដែលទើបតែដាក់ពាក្យលែងលះ Jennifer Lopez និង Ben Affleck ត្រូវបានគេនិយាយថា មិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍នោះទេ ដូច្នេះ ពួកគេនឹងត្រូវបែងចែកប្រាក់ ដែលរកបានក្នុងរយៈពេលពីរឆ្នាំមកនេះ។

Jennifer Lopez និង Ben Affleck 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​TMZ បានឲ្យដឹងថា Jennifer Lopez មិនបានបញ្ជាក់នៅក្នុងញត្តិលែងលះរបស់នាង ថាតើនាង និងស្វាមី មានកិច្ចសន្យាមុនរៀបការឬអត់នោះទេ។ ប៉ុន្តែ​ ប្រភពព័ត៌មាន​និយាយ​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មិន​មាន​កិច្ច​សន្យា​នោះ​ទេ ដូច្នេះ​ប្រាក់​ចំណូល ឬ​ប្រាក់​ចំណេញ​ ណា​មួយ​ដែល​រក​បាន​ក្នុង​អំឡុង​ពេល​ជិត​ពីរ​ឆ្នាំ​ នៃ​ការ​រៀប​ការ​របស់​ពួក​គេ​ ត្រូវបានចាត់ទុកថា គឺ​ជា​ ទ្រព្យសម្បត្តិរួម។

Jennifer Lopez និង Ben Affleck 

តារា​ចម្រៀង​ស្រី​វ័យ​៥៥​ឆ្នាំ​ Jennifer Lopez បច្ចុប្បន្ន​ មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ​៤០០​លាន​ដុល្លារ ខណៈ​ដែលស្វាមី វ័យ​៥២​ឆ្នាំ​ មាន​ប្រហែល​ ១៥០​លាន​ដុល្លារ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez និង Ben Affleck 
Jennifer Lopez និង Ben Affleck 
Jennifer Lopez និង Ben Affleck 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]