អាមេរិក៖ ដំណឹងនៃការលែងលះគ្នារវាងតារាចម្រៀងស្រី Jennifer Lopez និងស្វាមី Ben Affleck បានធ្វើឲ្យពិភពកម្សាន្តអាមេរិករង្គោះរង្គើ ដោយរាប់ថានេះជាព័ត៌មានដែលគេចាប់អារម្មណ៍បំផុត។ Jennifer បានរៀបអាពាហ៍ពិពាហ៍ជាមួយ Ben Affleck កាលពីពីរឆ្នាំមុនតែនាថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ កន្លងទៅ តារាចម្រៀងស្រីរូបនេះបានដាក់ពាក្យលែងលះស្វាមីទៅកាន់តុលាការកំពូលប្រចាំក្រុង Los Angeles ដែលក្នុងនោះ Jlo បានបំពេញថ្ងៃលែងលះជាផ្លូវការរបស់នាងគឺថ្ងៃ២៦ខែមេសា។
ប្រភពមួយបានបង្ហើបប្រាប់ Page Six ថា ក្រុមគ្រួសារក៏ដូចជាកូនៗរបស់ពួកគេសុទ្ធតែដឹងនិងទទួលយករឿងនេះបានហើយប៉ុន្តែ យោងតាម People បានបញ្ជាក់ថាមុនដំបូង Jlo ពុំចង់លែងលះទេតែដោយសារតារាចម្រៀងស្រីនេះឆ្អែតចិត្តខ្លាំងពេកទើបឈានដល់ការដាក់ពាក្យលែងលះផ្លូវការ។
Jennifer Lopez ព្យាយាមផ្សះផ្សាជាមួយស្វាមី និងអត់ធ្មត់រង់ចាំឲ្យទំនាក់ទំនងនេះផ្សះផ្សាឡើងវិញ តែលោក Ben ពុំបានបង្ហាញសញ្ញាណណាមួយថាចង់បន្តជីវិតអាពាហ៍ពិពាហ៍នេះនោះឡើយ ដូច្នេះហើយទើប Jlo ក្លាយជាអ្នកដាក់ពាក្យលែងលះតែម្ដង៕
ប្រភព៖: elle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]