កម្សាន្ត៖ នៅលើ Channel YouTube ដែលទើបបង្កើតថ្មី របស់កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo បានហៅ មិត្តស្រី Georgina ថាជា ប្រពន្ធរបស់ខ្លួន ជាលើកទីពីរ។
នៅល្ងាចថ្ងៃទី ២១ ខែសីហា លោក Cristiano Ronaldo បានធ្វើឱ្យមានការរំជើបរំជួល នៅពេលដែលបានបើកដំណើរការ YouTube Channel និងបានទាក់ទាញអ្នក Subcribe រាប់លាននាក់ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករវ័យ ៣៩ ឆ្នាំរូបនេះ ក៏បានធ្វើឱ្យមានការរំជើបរំជួលផងដែរ នៅពេលដែល រូបលោកបានណែនាំមិត្តស្រី Georgina ថាជាប្រពន្ធរបស់ខ្លួន ដែលខណៈនេះគឺចង់មានន័យថា រូបលោកបានរៀបការ នៅពេលដែលពួកគេទាំងពីរបានត្រៀមខ្លួនចូលរួមក្នុងហ្គេម Mr and Mrs ។ ហើយអ្នកទាំងពីរ ក៏បានធ្វើឲ្យហ្វេនៗកាន់តែចង់ដឹងកាន់តែខ្លាំង នៅពេលដែល ពួកគេពាក់ចិញ្ចៀននៅលើម្រាមដៃ ក្នុងវីដេអូ។
កាលពីដើមឆ្នាំនេះដែរ Ronaldo ក៏បានហៅ Georgina ថាជាភរិយា នៅក្នុងវីដេអូផ្សព្វផ្សាយ សម្រាប់ម៉ាកយីហោកីឡាមួយ។ ហើយរូបលោក ក៏បាននិយាយនៅក្នុងវីដេអូថា «នៅពេលដែល ខ្ញុំមិនបានហាត់ជាមួយក្រុមបាល់ទាត់ ខ្ញុំចូលចិត្តហាត់ជាមួយប្រពន្ធរបស់ខ្ញុំនៅផ្ទះ ព្រោះខ្ញុំអាចជំរុញទឹកចិត្តគាត់ ហើយគាត់ក៏អាចលើកទឹកចិត្តខ្ញុំ» ។
យ៉ាងណាមិញ នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រជាច្រើនបានសួរ ថាតើការដែល Georgina ត្រូវបានហៅថាជាប្រពន្ធរបស់កីឡាកររូបនេះ មានន័យថាអាចទេដែលអ្នកទាំងពីរ បានរៀបការដោយសម្ងាត់។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Ronaldo បានប្រាប់ ព័ត៌មានPeople ថា ពួកគេមិនអាចបញ្ជាក់បានទេ ថារៀបការឬអត់នោះដោយបាននិយាយថា «នៅពេលនេះ ខ្ញុំមិនអាចបញ្ជាក់ ឬបដិសេធថា Cristiano បានរៀបការជាមួយ Georgina ដែរទេ។ ខ្ញុំមិនដឹងទេ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]