អាមេរិក៖ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ជិតនឹងចេញបទចម្រៀងថ្មីហើយ បន្ទាប់ពីនាងបានប្រកាសចូលរួមជាមួយផលិតកម្ម The Black Label ប៉ុន្តែនាពេលថ្មីៗនេះ នាងបានមកចួបជុំមិត្តភក្តិនៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ក្នុងនោះនាងបានទៅចូលរួមការប្រគុំតន្ត្រីរបស់តារាចម្រៀងល្បី "Bruno Mars" ផងដែរហើយថ្មីៗនេះ រូបថតរបស់ Rosé ពេលចេញដើរជាមួយតារាស្រី Haze Khadra បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
Rosé បានចេញមកដើរលេងខាងក្រៅជាមួយនឹង Haze ដោយមើលទៅដូចជាទើបតែត្រឡប់មកពីហាត់ប្រាណ ដោយតាស្រីសំឡេងក្រអួនរូបនេះបានស្លៀកអាវកាក់ពណ៌ខ្មៅនិងខោកីឡារឹបវែងពណ៌ខ្មៅបញ្ចេញក្បាលពោះ និងបានពាក់អាវបែប Hoodie ពណ៌ប្រផេះពីខាងក្រៅជាមួយនឹងមួកកាតឹបពណ៌ខៀវ ព្រមទាំងស្ពាយកាបូបពណ៌ខ្មៅផងដែរ។ គេឃើញថាផ្ទៃមុខរបស់នាងមិនបានផាត់គ្រឿងសម្អាងនោះឡើយតែនៅមើលទៅស្រស់ស្អាតហើយ អ្វីដែលអ្នកគាំទ្រឃើញថាលេចធ្លោជាងគេនោះគឺចង្កេះតូចមួយក្ដាប់របស់នាង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]