រាជធានីភ្នំពេញ​៖​ (ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ០៩:២០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលក់សម្ភារៈប្រើប្រាស់ដែលស្ថិតនៅ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹង​ មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ឈ្មោះ​ ហួរ ថៃអេង ភេទ​ ប្រុស អាយុ ៥៥​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ មន្ត្រីរាជការ ។

+​ មូលហេតុ: បណ្ដាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

+​ ប្រភេទសំណង់: ថ្មប្រក់សង្ក័សីទំហំ ១០ម៉ែត្រ X ១៦ម៉ែត្រ ។

+​ ខូចខាតសម្ភាររួមមានៈ

-​ ឆេះផ្ទះថ្មប្រក់ស័ង្កសីចំនួន ០១ខ្នង​

-​ រថយន្តម៉ាក Lexus NX200T​ ចំនួន ០១គ្រឿង

-​ ម៉ូតូចំនួន ០២​ គ្រឿង រួមទាំងសម្ភារៈសម្រាប់លក់ដូរអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

-​ ស្លាប់មនុស្ស : ចំនួន ០១​ នាក់ ឈ្មោះ សាយ សារឿន ភេទស្រី អាយុ ៥០​ ឆ្នាំ ជនជាតិ ខ្មែរ មុនរបរ អ្នកលក់ដូរ (រកឃើញសពនៅវេលាម៉ោង ១៤:១០ នាទីរសៀល​ ។

-​ របួសមនុស្ស : គ្មាន ។

+​ កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​ពន្លត់​អគ្គិភ័យចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៥​ រថយន្ត​ ស្មើនឹង ១៨០ម៉ែត្រគូប ។

+​ រថយន្តជំនួយអន្តរាគមន៍:

-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ១២ម៉ែត្រគូប ។

-​ រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨ម៉ែត្រគូប ។

-​ រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ា ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៤ម៉ែត្រគូប ។

-​ រថយន្តអគ្គិភ័យទព័ពិសេស៩១១ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨ម៉ែត្រគូប ។

- ពន្លត់ចប់ : នៅវេលា​ម៉ោង ១១:២០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]