បរទេស៖ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេរាយការណ៍ថា បានប្រើនាមត្រកូល ស្វាមី លោក Ben Affleck នៅពេលនាងរៀបការ ប៉ុន្តែឥឡូវនេះ តារាស្រីរូបនេះ កំពុងស្នើសុំ ឱ្យតុលាការផ្លាស់ប្តូរឈ្មោះ ទៅជានាមត្រកូលចាស់ របស់នាងវិញ។
យោងតាម Page Six នៅក្នុងញត្តិលែងលះ ដែលដាក់នៅតុលាការកាលពីថ្ងៃទី ២០ ខែសីហា តារាចម្រៀងស្រី Jennifer Lopez ចង់ប្តូរឈ្មោះរបស់នាងពី Jennifer Lynn Affleck ទៅជាឈ្មោះចាស់ Jennifer Lynn Lopez ។
បន្ទាប់ពី រៀបការនៅខែកក្កដាឆ្នាំ ២០២២ តារាចម្រៀងស្រីរូបនេះ បានបង្ហើបថា នាងបានប្តូរនាមត្រកូលរបស់ខ្លួន ហើយហៅខ្លួនឯងថា «Mrs. Jennifer Lynn Affleck» នៅក្នុងសេចក្តីប្រកាសមួយ ដែលបានបង្ហោះ នៅលើគេហទំព័រឯកជនរបស់នាង On the JLo ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]