អាមេរិក៖ តារាចម្រៀងស្រីចាស់វស្សា Madonna មិនត្រឹមតែរក្សាភាពល្បីល្បាញនៅលើឆាកទេតែ គាត់ក៏ពូកែថែរក្សារូបរាងនិងមុខមាត់បានយ៉ាងស្រស់សោភា មើលទៅក្មេងជាងវ័យដែរ ហើយជារឿយៗរូបភាពទាំងអស់ដែលគាត់បានបង្ហោះ គឺសុទ្ធតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។
ជាក់ស្ដែង ថ្មីៗនេះ Madonna បានបង្ហោះរូបភាពជាច្រើនស្វាគមន៍ខួបកំណើតអាយុឈានចូល៦៦ឆ្នាំរបស់គាត់ ដោយក្នុងនោះថតនៅឯ Portofino នាសាធារណរដ្ឋអ៊ីតាលី។ Madonna បានស្លៀកឈុតខ្លីដ៏ទាក់ទាញពណ៌សាច់បង្ហាញចង្កេះតូចនិងរាងរៅដ៏ស្រស់ស្អាត លេចធ្លោជាមួយនឹងសក់ពណ៌ទង់ដែង ដែលទីតាំងផតគឺនៅលើគ្រែ ជាមួយនឹងការផាត់មុខដិតៗដ៏ស្រស់ស្អាត។
តាមរយៈសាច់មុខសម៉ដ្ឋខៃ និងរាងរៅដ៏ស្រស់ស្អាតនេះ ពីមួយសន្លឹកទៅមួយសន្លឹក អ្នកគាំទ្របានលាន់មាត់ថា ពិតជាពិបាកនឹងជឿណាស់ថា Madonna មានអាយុ៦៦ឆ្នាំ ព្រោះស្បែករបស់តារាចម្រៀងស្រីរូបនេះមិនទាន់ឃើញជ្រួញខ្លាំងដូចនឹងវ័យទេ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]